ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារក្រុមហ៊ុន Jet’s group Cambodia បានដឹកសម្ភារៈដែលមានជាអង្គរនិងគ្រឿងឧបភោគ ទៅចែកជូនប្រជាពលរដ្ឋ 700 គ្រួសារ ជាប់ក្នុងតំបន់ក្រហម នៅខេត្តសៀមរាប។
ទឹកចិត្តប្រកបដោយសប្បុរសរបស់ឧកញ៉ា ស្រី ចាន់ថន ដែលបាននាំអំណោយយកទៅចែកជូនរួមមាន៖
1. អង្ករ 7 តោន
2. មី 350 កេស
3. ត្រីខ 700 យួរ
4. ទឹកត្រី 700 កេស (12 ដប)
5. ទឹកសុទ្ធ Aruna 700 យួរ
6. ទឹកសុទ្ធ ILan 700 យួរ
ក្នុងពិធីជួបសំណេះសំណាល ប្រគល់សម្ភារះជូន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកោតសសេីរចំពោះទឹកចិត្តសប្បុរសធម៍ និងសូមថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s group Cambodia និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថមជាសម្ភារះមួយចំនួនធំ ដែលសរុបជាថវិកាចំនួន 14,700$ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងអំឡុងពេលបិទខ្ទប់ក្នុងតំបន់ក្រហម 700គ្រួសារ ក្រុងសៀមរាប៕