នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំត្រូវបានកំណែទម្រង់ជាបន្តបន្ទាប់ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាព មួយដ៏សំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ស្របពេលជាមួយគ្នានេះ សាលារៀនថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ហើយអត្រាអក្ខរកម្មត្រូវបានលើកកម្ពស់។ ប៉ុន្តែទោះបីជាផ្នែកខ្លះនៃវិស័យអប់រំបានអភិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែកើតមានឡើង។
គេហទំព័រឧកញ៉ាញូស៍ នៅថ្ងៃនេះសូមនាំប្រិយមិត្តមកស្គាល់ម្ចាស់និងជាថ្នាក់ដឹកនាំសាលាល្បីឈ្មោះ ដែលចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅប្រទេសកម្ពុជា សម្រាប់អនុវត្តនូវផែនការយុទ្ធសាស្ត្រ ដែលផ្តោតលើការទទួលបាន និងគុណភាពនៃការអប់រំ ព្រមទាំងកម្មវិធីសិក្សាដែលបំពេញតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងការអភិវឌ្ឍផងដែរ។
ម្ចាស់សាលា និងជាថ្នាក់ដឹកនាំសំខាន់ៗទាំង ១៥រូប នោះរួមមាន៖
១.លោកតាបណ្ឌិត កុល ផេង គឺជាបិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) ហើយលោកបណ្ឌិតជាអតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
២.ឧកញ៉ាបណ្ឌិត លី ឆេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាអគ្គនាយក ប៊ែលធី គ្រុប។ លោកក៏ជាសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សប្រជាជនកម្ពុជាផងដែរ
៣.អ្នកឧកញ៉ា គិត ម៉េង ម្ចាស់សាលាអន្តរជាតិ South Bridge International School (SBIS) ជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា
៤.លោកជំទាវឧកញ៉ា លឹម ឈីវហូ ម្ចាស់សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូល។ សាលារបស់លោកស្រីបច្ចុប្បន្នកំពុងអនុវត្តិប្រព័ន្ធសិក្សាអន្តរជាតិ IB Curriculum។ បន្ថែមលើនេះ លោកស្រីក៏ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនអ៊ែតវូត (ATTWOOD) នាំចេញនាំចូល។
៥.អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ម្ចាស់សាលារៀនអន្តរទ្វីបអាមេរិកាំង AIS និងជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
៦.លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ
៧.នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យធនធានមនុស្ស
៨.ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជានាយកសាលារៀនវ៉េស្ទឡាញន៍ ហើយលោកក៏កាន់តួនាទីជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ
៩.លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
១០.លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការ នៃសកលវិទ្យាល័យខេមរៈ និងជាប្រធានរាជបណ្ឌត្យសភាកម្ពុជា
១១.ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI)
១២.លោកបណ្ឌិត ហេង វ៉ាន់ដា ម្ចាស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
១៣.ឧកញ៉ា សៅ វល័ក្ខ អគ្គនាយកសាលា Milky Way School Headquarter និងអនុប្រធានសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រកម្ពុជា
១៤.លោក តែ ឡូរិន នាយកសាលាវេស្ទើនអន្តរជាតិ
១៥.លោក មុំ វ៉ារិន ជាស្ថាបនិកនិងនាយកសាលា Asia-Pacific Fretfort International School (AFIS)