ស៊ាំម៉ូរ៉ៃ គឺជាពួកអភិជនយោធា និងជាកងវរសេនាធំរបស់ជប៉ុន នៅយុគសម័យបុរាណ និងសម័យទំនើបនាពេលបច្ចុប្បន្ន។ហើយពួកគេពិតជាល្បីល្បាញក្នុងការប្រយុទ្ធជាមួយស្មារតីមិនខ្លាចការស្លាប់ ដើម្បីជ័យជំនះ ជាមួយនឹងមោទនភាពរបស់ប្រជាជាតិនៃអាណាចក្រជប៉ុន។
ខាងក្រោមនេះជាប្រយោគដាស់ស្មារតី និងបង្ហាញពីភាពអង់អាចក្លាហានទាំង ១៣ឃ្លារបស់យុទ្ធជនស៊ាំម៉ូរ៉ៃ៖
១/ កិត្តិយសមិនអាចឈ្នះអំណាចបានទេ ប៉ុន្តែវាទទួលបានការគោរព ហើយការគោរពនេះឯងនាំឱ្យទទួលបាននូវអំណាច។
២/ វាជាការពិតដែលយុវជនស៊ាំម៉ូរ៉ៃមានស្មារតីរឹងមាំ និងគ្មានការភ័យខ្លាច និងមិនដែលបោះបង់។
៣/ ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក។
៤/ ដំបូងប្រើការគិតរបស់អ្នក បន្ទាប់មកប្រើភ្នែករបស់អ្នក ហើយនៅទីបំផុតប្រើរាងកាយរបស់អ្នក។
៥/ បើផ្នត់គំនិតទន់ខ្សោយ ពេលមានការរំខានពីខាងក្រៅ វានឹងធ្វើឱ្យយើងងាយប្រែប្រួល។
៦/ ចំណេះដឹងមិនមែនជាអំណាចទេ វាគ្រាន់តែជាសក្តានុពលប៉ុណ្ណោះ តែការអនុវត្តចំណេះដឹងទាំងនោះទេទើបជាអំណាចពិតប្រាកដ។
៧/ ក្នុងនាមជាយុទ្ធជនស៊ាំម៉ូរ៉ៃម្នាក់ ខ្ញុំត្រូវតែពង្រឹងឥរិយាបថរបស់ខ្ញុំឱ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពល្អឥតខ្ចោះពីខាងក្នុង (អារម្មណ៍ និងស្មារតី)។
៨/ អ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើនៅក្នុងជីវិតនេះ អ្នកត្រូវមានជំនាញ និងឆន្ទៈ។
៩/ យកឈ្នះខ្លួនឯងហើយ អ្នកនឹងអាចយកឈ្នះគូប្រជែងរបស់អ្នកបាន។
១០/ ជីវិតមនុស្ស គឺពិតជាខ្លីខ្លាំងណាស់ ដូចនេះសូមអ្នកសម្រេចកិច្ចការភ្លាមៗទៅ ហើយវាជាការប្រសើរសម្រាប់ការរស់នៅដោយធ្វើអ្វីៗដែលអ្នកពេញចិត្ត។
១១/ ជាយុទ្ធជនស៊ាំម៉ូរ៉ៃ បើទោះជាដឹងថាចាញ់ ក៍ត្រូវតែលើកចុងកាំបិតឡើងដែរ។
១២/ លក្ខណៈសំគាល់នៃយុទ្ធជនស៊ាំម៉ូរ៉ៃគឺ ស្មារតី មិនមែនជាជំនាញឡើយ។
១៣/ អ្នកចម្បាំងខ្លាំងមាន២ប្រភេទ៖ ១.ទទួលជ័យជម្នះ តែអាចរក្សាស្មារតីប្រយុទ្ធបន្តដោយមិនអំនួត និងមានការប្រុងប្រយ័ត្នជានិច្ច។ ២.បើចាញ់ ក៏នៅតែខិតខំរកវិធីដើម្បីឈ្នះ រហូតដល់ដង្ហើមចុងក្រោយដែរ៕
ប្រភពផេក៖ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
អត្ថបទដោយ៖ភួង អធិការ