សួរ​បុគ្គលិក​ក្មេង​ៗ​ជាង ៥០០​ នាក់​ ឆ្លើយដូចៗ​គ្នា​សុទ្ធ​តែ​មិន​សូវ​ចូលចិត្ត​មេ​ខាង​លើ​

អន្តរជាតិ

បុគ្គលិកប្រមាណ ៣៦% ដែលមាន​វ័យ​ក្មេងៗជាង ៥០០ នាក់ឆ្លើយថា ពួកគេមិនសប្បាយចិត្តជាមួយការងារ ដោយសារមានទំនាក់ទំនងមិនល្អជាមួយថ្នាក់លើ។ នេះបើតាមការស្រាវជ្រាវពីស្ថាប័នក្រៅស្រុកឈ្មោះ Talentnet។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែកញ្ញាកន្លងទៅ ការស្រង់មតិពីបុគ្គលិកក្មេងៗដែលមានអាយុតិចជាង ៣៥ ឆ្នាំ ប្រមាណ ៥០០ នាក់ មានទាំងអ្នកធ្វើការនៅផ្នែកទីផ្សារ ផ្នែក​ IT ផ្នែកហិរញ្ញវត្ថុ និងធនាគារជាដើម ហើយភាគច្រើន​សុទ្ធតែមានបទពិសោធន៍ការងារចន្លោះពី ១ ទៅ ៥ ឆ្នាំ។

ក្នុងចំណោមនោះ ៣៥% បាននិយាយថា ពួកគេចាប់ផ្ដើមបាត់បង់ចំណូលចិត្តពីការងារ ដោយសារវាមានលក្ខណៈធុញទ្រាន់ ខណៈ ២៦% ឆ្លើយថា ចៅហ្វាយនាយពួកគេមិនយល់ពីបុគ្គលិក។

មានត្រឹម ១/៤ ប៉ុណ្ណោះដែលអះអាងថា ពួកគេចាប់ផ្ដើមការងារដោយអារម្មណ៍ស្រស់ស្រាយជានិច្ច តែអ្វីដែលក្រុមទាំង ២ បានឆ្លើយដូចគ្នានោះគឺ កត្តាផ្លូវចិត្តបុគ្គលិកគឺជាចំណែកសំខាន់បំផុតក្នុងការជួយក្រុមហ៊ុនឲ្យរីកចម្រើនបាន។

នៅពេលសួរដល់សំណួរគោលថា តើអ្វីដែលជាកត្តាសំខាន់បំផុតបំផុសចិត្តឲ្យពួកគេព្យាយាមធ្វើការ? ចម្លើយ ៩៤% ឆ្លើយឥតស្ទាក់ស្ទើរគឺប្រាក់ខែ សុខមាលភាព បទពិសោធន៍ និងរបៀបគ្រប់គ្រងនៃថ្នាក់លើ គឺជាកត្តាសំខាន់បំផុសចិត្តបុគ្គលិក៕

ប្រភព: vnexpress