មួយឆ្នាំៗ​វៀតណាម​ខាត​លុយ​ជិត ៣ ពាន់លានដុល្លារ ដោយសារសំរាម

អន្តរជាតិ

វៀតណាមខាតបង់ប្រាក់ចន្លោះពី ២,២ ទៅ ២,៩ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការកែច្នៃសំរាម ដោយសារកង្វះខាតផ្នែកគ្រឿងចក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងធនាគារពិភពលោក មានត្រឹម ១/៣ នៃសំរាមប្រមាណ ៣,៩ លានតោនប៉ុណ្ណោះ ដែលត្រូវបានយកទៅកែច្នៃឡើងវិញ នេះមានន័យថា កាកសំណល់ដែលមិនអាចកែច្នៃឡើងវិញបាននោះ គឺមានតម្លៃរហូតដល់ ២,២ ទៅ ២,៩ ពាន់លានដុល្លារត្រូវបានបាត់បង់។

មានហេតុផលជាច្រើននៅពីក្រោយអត្រានៃសំរាមមិនអាចកែច្នៃឡើងវិញមានកម្រិតខ្ពស់បែបនេះ ដោយរួមមានកត្តាដូចជា កង្វះខាតផ្នែកតម្រូវការនៃវត្ថុផលិតឡើងវិញ ការពឹងផ្អែកខ្លាំងលើការនាំចូលសំណល់ប្លាស្ទិកពីក្រៅប្រទេស ការកែច្នៃមិនត្រូវតាមស្តង់ដារ និងខ្សោយផ្នែកគ្រប់គ្រងសំរាមបានការ និងសំរាមឥតបានការ។

ការបំពុលបរិស្ថានដោយប្លាស្ទិក នឹងជះឥទ្ធិពលអាក្រក់បំផុតដល់ប្រទេសវៀតណាម ដែលជាពិសេសគឺដោយសារវានៅជាប់នឹងឆ្នេរសមុទ្រដ៏វែងបែបនេះទៀត។ ដូច្នេះហើយទើបមានមតិមួយចំនួនស្នើសុំខាងក្រសួងពាក់ព័ន្ធ ជួយរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានប្រសើរជាងមុន ពង្រឹងការកែច្នៃឲ្យត្រូវតាមស្តង់ដារ និងជាពិសេសគឺជួយជំរុញឲ្យមានការប្រើប្រាស់វត្ថុផលិតឡើងវិញ ដូចជាយកទៅធ្វើជាការវេចខ្ចប់ជាដើម៕

ប្រភព: vnexpress