ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ទ្រី ភាព បង្ហើប​គម្រោង​បោះទុន ១៣០ លានដុល្លារ ​អភិវឌ្ឍ​រីសត​​និង​សណ្ឋាគារ​នៅ​លើ​កោះ​ទន្សាយ​

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ទ្រី ភាព ​គ្រោង​បោះទុនវិនិយោគចំនួន ១៣០លានដុល្លារ ដើម្បីអភិវឌ្ឍកោះទន្សាយនៃ ខេត្តកែប។ នេះ​បើ​តាម​លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបដែល​ប្រាប់​បណ្តាញ​ពត៌មានថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បាន​ផ្តល់​ការ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព របស់អ្នក​ឧកញ៉ា​ទ្រី ភាព អភិវឌ្ឍ​សាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធ្វើរីស្សត ទីលានវាយកូនហ្គោល និងបឹងកាឡូ នៅលើដីកោះទន្សាយក្នុងទំហំវិនិយោគ១៣០លានដុល្លារម៉េរិក លើ​ផ្ទៃដី​ ១៤០ហិកតា។

ប្រភព​ពី​អាជ្ញាធរ​ខេត្តកែប​​បាន​បញ្ជាក់​ថា គម្រោងអភិវឌ្ឍកោះទន្សាយពីសំណាក់ក្រុមហ៊ុន ទ្រី ភាព មិនទាន់លេចចេញជារូបរាងនៅឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុន​ និងអាជ្ញាធរកំពុងដោះស្រាយផលប៉ះពាល់នៃគម្រោងវិនិយោគនេះ ទៅលើពលរដ្ឋដែលអាស្រ័យផល និងទាមទារកាន់កាប់សិទ្ធិនានា៕