ក្រៅពីយីហោបរទេស មានហាងកាហ្វេក្នុងស្រុកបង្កើតប្រេនថ្មី ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅ។ អាជីវកម្មបើកហាងកាហ្វេ កាន់តែរីកដុះដាលជាពិសេសនៅទីក្រុងភ្នំពេញ។
ថ្ងៃនេះឧកញ៉ាញូសន៍ណែនាំពីមុខមាត់ម្ចាស់ហាង កាហ្វេ យីហោខ្មែរល្បីទាំង ៥ រូប ដែលកំពុងគ្រប់គ្រងអាណាចក្រកាហ្វេធំៗនៅកម្ពុជា។
១. Brown coffee: គឺជាយីហោជោគជ័យបំផុតមួយរបស់កម្ពុជា ដែលស្ថាបនិករបស់ប្រោន កាហ្វេ មានបួននាក់ មានលោក ឆាង ប៊ុនលាង លោក កាង ហុក លោក កាង សែន និង លោក លីវ ឈួង។ ប្រោន កាហ្វេ គឺជាយីហោហាងកាហ្វេរបស់ខ្មែរលំដាប់លេខមួយនាពេលបច្ចុប្បន្ន ទទួលបានការគាំទ្រទាំងជនបរទេស អ្នកជំនួញក៏ដូចជាពលរដ្ឋខ្មែរទូទៅ។
២. Mobile coffee: ជាប្រេនកាហ្វេក្នុងស្រុកមួយ ដែលមានលោកយ៉ែម ឈីម ជាស្ថាបនិក។ សព្វថ្ងែ Mobile Coffee មាន ២៦ សាខាហើយគ្រោងពង្រីកសាខាថ្មីៗបន្ថែមទៀត។
៣. Tube coffee: អ្នកដែលនិយមផឹកកាហ្វេប្រេ៊នៗ ជាពិសេសយុវវ័យ ប្រាកដជាស្គាល់ Tube Cafe ដែលជាហាងកាហ្វេដ៏គួរឲ្យចាប់អារម្មណ៍មួយនាពេលបច្ចុប្បន្ននេះ។
កញ្ញា ស៊ូ មុន្នីពេជ្រ ជានាយកប្រតិបត្តិ និងជាសហស្ថាបនិក Tube Café។ បើតាមម្ចាស់ហាងកាហ្វេវ័យក្មេងនេះ ជោគជ័យលើម៉ាកយីហោហាងកាហ្វេខ្មែរនេះ ក៏គ្រោងឈានជើងចេញទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះ Tube Café មាន ៦សាខាក្នុងរាជធានីភ្នំពេញ។
៤. Noir coffee: ជាហាងកាហ្វេបែបខ្មែរមានស្ថាបនិកលោក ទិត្យ សុធារ៉ា ដែលចាប់ផ្ដើមឡើងនៅខេត្តសៀមរាប និងបានចូលទីផ្សារទីក្រុងភ្នំពេញនៅចុងឆ្នាំ ២០១៩។ ក្រៅពីបទពិសោធន៍ម្ហូប និងរសជាតិកាហ្វេបែបខ្មែរ អាជីវកម្មមួយនេះមានគោលការណ៍បង្កើតគុណតម្លៃ៣តាមរយៈសេវាកម្មបុគ្គលិក ដែលជាវប្បធម៌ការងារស្នូលខាងក្នុងធ្វើឲ្យអតិថិជន ទទួលបានអារម្មណ៍ពិសេសម្យ៉ាងខុសពីអាជីកម្មដទៃ និងចង់ត្រឡប់មកជាថ្មីមិនចេះចប់មិនចេះហើយឡើយ។
៥.Cyclo Cafe: លោក ឃួន យូអ៊ី ជាស្ថាបនិកវ័យក្មេង ដែលបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង បានចាប់ផ្តើមពីការបើកអាជីវកម្មតូប ស៊ីក្លូកាហ្វេជាតូបកាហ្វេដែលលក់នៅតាមចិញ្ចីមផ្លូវ រហូតដល់ហាងធំដែលមានការពេញនិយមជាច្រើនពីសំណាក់ សិស្សនិស្សតិ បុគ្គលិកក្រុមហ៊ុននានា។