ស្ដេចសុលតង់នៃប្រទេសប៊្រុយណេ ជាបុគ្គលមានឥទ្ធិពលមួយរូបនៅប៉ែកអាស៊ីអាគ្នេយ៍នេះ។
ធ្លាប់ល្បីសុសសាយជាស្តេចមានបំផុត ការពិតមិនអីចឹងទេ។ បើទោះជាទ្រង់ជាប់ងារជាបុគ្គលមានឥទ្ធិពលមួយរូបក្នុងចំណោមមនុស្សរាប់រយលាននាក់ក៏ពិតមែន តែបើនិយាយពីទំហំទ្រព្យសម្បត្តិវិញ គឺនៅចាញ់ស្ដេចត្រាញ់ឥណ្ឌូណេស៊ីនៅឡើយ គឺគ្រួសារត្រកូល Hartono ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
ប្រភពព័ត៌មានបរទេស បានចុះផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន៖
1/ បងប្អូនត្រកូល Hartono នៃប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិប្រមាណ ៣៨,៨ ពាន់លានដុល្លារ
2/ បងប្អូនត្រកូល Chearavanont នៃប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ៣០,២ ពាន់លានដុល្លារ
3/ លោក Zhang Yong នៃប្រទេសសិង្ហបុរី មានទ្រព្យសម្បត្តិប្រមាណ ២៣ ពាន់លានដុល្លារ
4/ ស្ដេចសុលតង់ Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេ មានទ្រព្យសម្បត្តិប្រមាណ ២០ ពាន់លានដុល្លារ
5/ បងប្អូនត្រកូល Sy នៃប្រទេសហ្វីលីពីន មានទ្រព្យសម្បត្តិប្រមាណ ១៣,៩ ពាន់លានដុល្លារ
6/ លោក Tan Sri Robert Kuok នៃប្រទេសម៉ាឡេស៊ី មានទ្រព្យសម្បត្តិប្រមាណ ១២,២ ពាន់លានដុល្លារ
7/ លោក Pham Nhat Vuong នៃប្រទេសវៀតណាម មានទ្រព្យសម្បត្តិប្រមាណ ៧,៣ ពាន់លានដុល្លារ
8/ លោក Tay Za នៃប្រទេសមីយ៉ាន់ម៉ា មានទ្រព្យសម្បត្តិប្រមាណ ៦,៨ ពាន់លានដុល្លារ
បញ្ជាក់ដែរថា ដោយសារនៅប្រទេស ៣ ផ្សេងទៀតដូចជា ប្រទេសឡាវ កម្ពុជា និងទីម័រខាងកើតមិនមានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីទំហំទ្រព្យសម្បត្តិរបស់បុគ្គលមានបំផុតប្រចាំប្រទេស ទើបឧកញ៉ាញូវសន៍មិនអាចរកទិន្នន័យមកចុះផ្សាយបាន៕
ប្រភព: បរទេស