នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា ត្រៀមដាក់ចេញគម្រោងថ្មីមួយ ដើម្បីស្តារវិស័យទេសចរណ៍ក្នុងខេត្តភូកេតឡើងវិញ

អន្តរជាតិ

រដ្ឋាភិបាលប្រទេសថៃ កំពុងរៀបចំគម្រោងដើម្បីផ្សព្វផ្សាយខេត្តភូកេត ឲ្យក្លាយជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក ដោយគម្រោងមួយនេះ រំពឹងថានឹងស្រូបទាញភ្ញៀវទេសចរបរទេសចំនួន ១ លាននាក់ ក្នុងរយ:ពេល ៦ ខែខាងមុខនេះ និងបង្កើតប្រាក់ចំណូលយ៉ាងតិច ៦០ ពាន់លានបាត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាក់ស្តែង នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានធ្វើការចែករំលែកអំពីគម្រោងថ្មីមួយ ដែលមានឈ្មោះថា “ការផ្លាស់ប្តូរភូកេត” នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពេលច្បាប់បន្ធូរបន្ថយការរឹតត្បិត ត្រូវបានដាក់ចូលជាធរមាន ខណ:រោងកុនបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រួមទាំងការកាត់បន្ថយរយ:ពេលនៃបម្រាមគោចរ និងកាត់បន្ថយការធ្វើចត្តាឡីស័កផងដែរ ។

មិនតែប៉ុណ្ណោះ លោកប្រាយុទ្ធ បាននិយាយថាគម្រោងមួយនេះ គឺមានគោលបំណងទាក់ទាញភ្ញៀវបរទេសលំដាប់ខ្ពស់ រហូតដល់ ១ លាននាក់ និងអ្នកដែលកំពុងធ្វើការនៅអំឡុងត្រីមាសទី ៤ នៃឆ្នាំនេះ និងត្រីមាសទី ១ ឆ្នាំ ២០២២ ឬអ្នកចូលមកលេងកម្សាន្តជាមធ្យម ៥០០០ នាក់ ក្នុងមួយថ្ងៃ ។

ភ្ញៀវទេសចរប្រមាណ ៥០០ ០០០ នាក់ ដែលធ្វើដំណើរតាមជើងហោះហើរឯកជន ពីប្រទេសអង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ និងប្រទេសន័រឌីក ទំនងជាមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ចាប់ពីខែតុលា ដល់ខែមីនា ។ ស្របពេលលោកប្រាយុទ្ធបាននិយាយទៀតថា រដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធចុះឈ្មោះតាមអ៊ីនធើណិត រួមទាំងការពិនិត្យសុខភាព និងប័ណ្ណចាក់វ៉ាក់សាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេថែមទៀតផង ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានធ្វើការបង្ហាញពីទិន្នន័យ ពាក់ព័ន្ធជាមួយគម្រោង Phuket Sandbox ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី ១ ខែកក្កដា ដោយលោកបានសង្កត់ធ្ងន់ថា គម្រោងនេះគឺជាយុទ្ធសាស្រ្ត ក្នុងការចាប់ផ្តើមឧស្សាហកម្មទេសចរណ៍របស់ថៃ ឲ្យមានភាពរស់វើកឡើងវិញ ក្រោយពីរងផលប៉ះពាន់ធ្ងន់ធ្ងរ ដោយសារតែកូវីដ ១៩ ។

គួរបញ្ជាក់ផងដែរថា ទាំងគម្រោង Phuket Sandbox , Samui Plus និង Phuket Extension ដែលថៃបានដាក់ចេញក្នុងពេលកន្លងមក បានផ្តល់ប្រាក់ចំណូលប្រមាណ ២,៣៣ ពាន់លានបាតហើយ ដល់សេដ្ឋកិច្ចរបស់ជាតិ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ៕

ប្រភព: Bangkok Post