កាលពីពេលថ្មីៗនេះ មហាសេដ្ឋីរ៉ូម៉ានី Dan Petrescu និងក្រុមគ្រួសារបានជួបឧបទ្ទវហេតុធ្លាក់យន្តហោះស្លាប់ទាំងអស់តែម្ដង ខណៈដែលហេតុការណ៍ បានកើតឡើងនៅជិតទីក្រុង Milan តែសំណាងល្អដែលយន្តហោះបានធ្លាក់ចំអគារបោះបង់ចោល។
ប្រភពសារព័ត៌មាននៅអ៊ីតាលីមួយបានអះអាងថា លោក Dan Petrescu និងគ្រួសារមានគម្រោងចង់ហោះពីទីក្រុង Milan ទៅកាន់ទីក្រុង Olbia ភាគខាងជើងនៅប្រទេសអ៊ីតាលី តែយន្តហោះប្រភេទ PC-12 ដំណើរការដោយម៉ាស៊ីនមួយ មានបញ្ហាត្រឹម ២-៣ នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចាកចេញពីប្រលានយន្តហោះ Linate ។
ដោយឡែក បើតាមការអះអាងពីអ្នកដែលបានឃើញហេតុការណ៍នោះគឺ បាននិយាយថា យន្តហោះគឺឆេះសន្ធោសន្ធៅបាត់ទៅហើយ មុនធ្លាក់មកចំអគារបោះបង់ចោល។
បញ្ជាក់ដែរថា Petrescu គឺមានវ័យ ៦៨ ឆ្នាំ និងជាមហាសេដ្ឋីម្នាក់នៅប្រទេសរ៉ូម៉ានី ដែលក្ដោបក្ដាប់ក្រុមហ៊ុនសំណង់ធំៗ និងជាម្ចាស់ក្រុមហ៊ុនផ្សារទំនើបច្រើនកន្លែងផងដែរ ខណៈទ្រព្យសម្បត្តិរបស់លោកគឺត្រូវបានគេសន្និដ្ឋានថាមានច្រើនជាង ៣ ពាន់លានដុល្លារ៕
ប្រភព: scmp