ចង់វិនិយោគលើការសន្សំប្រាក់មែនទេ? អ្នកខ្លះមានលុយខ្ជិលរកស៊ី ចង់ចងការនៅធនាគារ ក៏អាចរកចំណូលបបង្កើនទ្រព្យថែមទៀត។
ជាដំបូងត្រូវដឹងថាប្រាក់បញ្ញើរបស់ធនាគារគឺមានពីរប្រភេទ គឺប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់។
១.ប្រាក់បញ្ញើសន្សំ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដែលសន្សំទុកក្នុងធនាគារ ដើម្បីទទួលបានការប្រាក់។ ជាទូទៅធនាគារផ្តល់អត្រាការប្រាក់តិចជាងប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអ្នកអាចដកប្រាក់តាមតម្រូវការរបស់អ្នកបាន។ ដើម្បីធ្វើការទូទាត់ អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ ដោយដកប្រាក់ និងបង់ជាសាច់ប្រាក់សុទ្ធ។
២.ប្រាក់បញ្ញើមានកាលកំណត់ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដោយដាក់ប្រាក់បញ្ញើរបស់អ្នកក្នុងរយះពេល កំណត់ណា មួយដើម្បីអោយបានអត្រាការប្រាក់ខ្ពស់។ ចំនួនអត្រាការប្រាក់ក្នុងគណនីនេះ អាស្រ័យទៅនឹងរយះពេលដែល អ្នកដាក់ប្រាក់។ ប្រសិនបើអ្នកចង់ដកប្រាក់របស់អ្នកមុនពេលកំណត់ ធនាគារនឹងផ្តល់ប្រាក់ដើមជូនអ្នកវិញ។ ចំពោះការប្រាក់វិញ ធនាគារនីមួយៗមានគោលការណ៏ខុសៗគ្នា ដោយគេអាចផ្តល់ជូនការប្រាក់អ្នកក្នុងកំរិតទាប ឬ មិនផ្តល់ជូន ឬ ពិន័យថែមទៀត។
នេះជាធនាគារធំៗ៣ ដែលមានអត្រាការប្រាក់សន្សំខ្ពស់និងគួរឱ្យទុកចិត្តបាន
១.ធនាគារ ABA
អ្នកអាចបើកគណនីសន្សំមានកំណត់នៅធនាគារ ABA ដោយអាចជ្រើសរើសកាលកំណត់ដាក់ប្រាក់បញ្ញើរវាងពី ៣ ទៅ ៣៦ ខែ នៅក្នុងគណនីបញ្ញើមានកាលកំណត់។
រូបបិយប័ណ្ណ | ដុល្លារ | រៀល | ដុល្លារ | រៀល |
១ ខែ | 0.75% | 1.25% | ||
៣ ខែ | 1.50% | 3.00% | 1.25% | 2.75% |
៦ ខែ | 2.75% | 4.50% | 2.50% | 4.25% |
១២ ខែ | 3.50% | 5.50% | 3.25% | 5.25% |
២៤ ខែ | 3.60% | 3.35% | ||
៣៦ ខែ | 3.70% | 3.45% |
២.ធនាគារ អេស៊ីលីដា
គណនីមានកាលកំណត់កំណើនខ្ពស់៖ គណនីមានកាលកំណត់កំណើនខ្ពស់គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកប្រាក់ដើមនិងការប្រាក់នៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល រៀល ដុល្លារអាមេរិក បាត |
១ខែ ២,០០% ០,៧៥% ០,០៥% |
៣ខែ ៣,៥០% ១,៥០% ០,៥០% |
៦ខែ ៤,២៥% ៣,០០% ១,០០% |
១២ខែ ៦,០០% ៤,៧៥% ២,០០% |
២៤ខែ ៦,២៥% ៥,០០% ២,០០% |
គណនីមានកាលកំណត់ចំណូលខ្ពស់៖ គណនីមានកាលកំណត់ចំណូលខ្ពស់ គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកការប្រាក់បានជារៀងរាល់ខែនិងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល រៀល ដុល្លារអាមេរិក បាត |
៣៦ខែ ៦,៧៥% ៥,៥០% ៣,២៥% |
៤៨ខែ ៧,០០% ៦,០០% ៣,៧៥% |
៦០ខែ ៧,២៥% ៦,៥០% ៤,២៥% |
គណនីមានកាលកំណត់រយៈពេលវែង៖ គណនីមានកាលកំណត់រយៈពេលវែង គឺជាប្រភេទគណនីបញ្ញើ-សន្សំដែលអាចដកការប្រាក់បានជារៀងរាល់បីខែម្តងនិងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។
រយៈពេល រៀល ដុល្លារអាមេរិក បាត |
៣៦ខែ ៦,៧៥% ៥,៥០% ៣,២៥% |
៤៨ខែ ៧,០០% ៦,០០% ៣,៧៥% |
៦០ខែ ៧,២៥% ៦,៥០% ៤,២៥% |
៣.ធនាគារ កាណាឌីយ៉ា
រូបបិយប័ណ្ណ | ១ខែ | ៣ខែ | ៦ខែ | ៩ខែ | ១២ ខែ | ២៤ ខែ |
ដុល្លាអាមេរិក | 1.00% | 2.00% | 3.00% | 3.50% | 4.75% | 5.25% |
ប្រាក់រៀល | 4.00% | 5.00% | 6.00% | 6.50% | ||
ប្រាក់បាត | 1.00% | 1.50% | 2.00% | 2.50% | 3.00% | |
ប្រាក់យ័ន | 1.00% | 1.50% | 2.50% | 3.75% | ||
ឥណទាន | 1.75% | 2.75% | 3.25% | 4.50% | 5.00% |