លិខិត​ឆ្លងដែន​ប្រទេស​​ពីរ​នៅអាស៊ី មាន​ឥទ្ធិពល​ជាង​លិខិត​ឆ្លង​ដែន​​អាមេរិក​ទៀត

អន្តរជាតិ

ទិដ្ឋាការ​គឺ​ជា​លិខិត​អនុញ្ញាត​មិន​អាច​ខ្វះ​បាន ព្រោះ​ប្រសិន​បើ​អ្នក​ធ្វើដំណើរ​ឆ្លង​ប្រទេស​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​នោះ អ្នក​នឹង​ក្លាយជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​មិន​ខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​ប្រទេស​មហាអំណាច​មួយ​ចំនួន​វិញ លិខិត​ឆ្លងដែន​នៃ​ជនជាតិ​ពួកគេ​គឺ​មាន​ឥទ្ធិពល​ខ្លាំង ពោល​អាច​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​អ្វី​ទាំង​អស់។ បើ​តាម​ការ​ស្រាវជ្រាវ​ពី International Air Transport Association ហៅកាត់ IATA វិញ បាន​បង្ហាញ​ទិន្នន័យ​អំពី​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​។

ផ្អែក​ទៅ​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ IATA លិខិត​ឆ្លងដែន​ខាងក្រោម​ទាំងអស់​នេះ គឺ​មាន​ឥទ្ធិពល​បំផុត​លើ​លោក ខណៈ​ជប៉ុន និង​សិង្ហបុរី​គឺ​ឈរ​នៅ​កំពូល​តារាង​តែម្ដង៖

1/ លិខិតឆ្លងដែន​ជប៉ុន និង​សិង្ហបុរី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៩២ ប្រទេស

2/ លិខិតឆ្លងដែន​អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៩០ ប្រទេស

3/ លិខិតឆ្លងដែន​ហ្វាំងឡង់ អ៊ីតាលី អេស្ប៉ាញ និង​លុចសំបួរ អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៩ ប្រទេស

4/ លិខិតឆ្លងដែន​អូទ្រីស និង​ដាណឺម៉ាក អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៨ ប្រទេស

5/លិខិតឆ្លងដែន​បារាំង អៀរឡង់ ហូឡង់ ព័រទុយហ្គាល់ និង​ស៊ុយអែត អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៧ ប្រទេស

6/លិខិតឆ្លងដែន​បែលហ្ស៊ិក​ នូវែលហ្សេឡង់ និង​ស្វីស អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៦ ប្រទេស

7/លិខិតឆ្លងដែន​សាធារណរដ្ឋឆេក ក្រិក ម៉ាល់តា ន័រវែស ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៥ ប្រទេស

8/ លិខិតឆ្លងដែន​អូស្ត្រាលី និង​កាណាដា អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៤ ប្រទេស

9/​ លិខិតឆ្លងដែន​ហុងគ្រី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៣ ប្រទេស

10/ លិខិតឆ្លងដែន​លីទុយអានី ប៉ូឡូញ និង​ស្លូវ៉ាគី អាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ដល់​ទៅ ១៨៣ ប្រទេស

បញ្ជាក់​ដែរ​ថា សម្រាប់​លិខិត​ឆ្លងដែន​ប្រទេស​កម្ពុជា​យើង​វិញ គឺ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​បាន​ដល់​ទៅ ៤៥ ប្រទេស​ផង​ដែរ​៕

ប្រភព: CNN