ឥណ្ឌា​សង់​ផ្លូវ​ក្រោម​ដី​ប្រវែង​ជាង​ ២០ គីឡូម៉ែត្រ​​ភ្ជាប់​ទៅ​​ប្រទេស​ចិន ឥលូវ​សម្រេច​បាន​​ជាង ៦ គីឡូម៉ែត្រ​ហើយ

អន្តរជាតិ

បើ​តាម​ការ​ចុះផ្សាយ​ពី​ប្រភព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​ប្រវែង​ជាង ២០ គីឡូម៉ែត្រ​ ដែល​ចាយ​ថវិកាអស់​​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​ចិន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវ​ក្រោម​ដី​ប្រវែង ៦,៥​ ​គីឡូម៉ែត្រ​នៅ​តំបន់ Sonamarg នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​រដូវ​រងានេះ ខណៈ​គម្រោងការ​បន្ទាប់​គឺ​មាន​ប្រវែង ១៤ ​គីឡូម៉ែត្រ ដែលនៅសល់​​ឆ្លង​កាត់​ពី​តំបន់ Sonmarg និង Drass រំពឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៥ ដែល​នឹង​ក្លាយជា​កំណត់ត្រា​សាងសង់​យូរ​បំផុត​នៅ​ឥណ្ឌា។

គ្រោងការ​នេះ​ផង​ដែរ នឹង​ជួយ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឥណ្ឌា និង​ចិន​តាម​រយៈ​ការ​នាំចេញ​ចូល​ទំនិញ តាម​ច្រក​ព្រំដែន Ladakh ដែល​វា​នឹង​ពង្រឹង​ដល់​វិស័យ​ការងារ​មួយ​ចំនួន​ធំ​នៅ​តំបន់​នោះ ដូចជា​ការ​សាងសង់​ផ្លូវថ្នល់ ៥៧ ខ្សែ ចំណត​ឧទ្ធម្ភាគចក្រ​ ៣២ កន្លែង។

បញ្ជាក់​ដែរ​ថា កន្លង​មក​ឥណ្ឌា​ និង​ចិន​មាន​ជម្លោះ​បញ្ហា​ច្រក​ព្រំដែន​នៅ​តំបន់ Ladakh នេះ​ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​រវាង​ភាគី​ទាំង​សងខាង​ថែម​ទៀត ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ ២ បាន​ចាប់​ផ្ដើម​ពង្រឹង​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​មូលដ្ឋាន​យោធា​នៅ​ទីនោះ​រៀងៗ​ខ្លួន​៕

ប្រភព: globalconstructionreview