ក្រុមហ៊ុនអចលនទ្រព្យ ឈាងឡេង អ៊ិនវេសម៉ិន របស់លោក ស្រេង ឈាងឡេង ទើបប្រកាសបង្ហាញដៃគូសហការថ្មីមួយទៀត ជាមួយម្ចាស់ហាង លក់គ្រឿងអលង្ការពេជ្រ លោក ដុល្លា លើគម្រោងលក់ផ្ទះល្វែង និងដីឡូតិ៍ នៅប្លុកផ្លូវ 51។
លោក ស្រេង ឈាងឡេង បានប្រាប់ Oknha News ឱ្យដឹងថា ក្រុមហ៊ុនលោក បានចុះ MOU រួចរាល់ជាមួយម្ចាស់ហាងពេជ្រ លោក ដុល្លា ហើយកំពុងត្រៀមរៀបចំកញ្ចប់ប្រូម៉ូសិនពិសេស មិនធ្លាប់ពីមុនមក ជូនដល់អតិថិជន ដែលទិញប្រភេទដីឡូតិ៍ និងផ្ទះអាជីវកម្ម ពីក្រុមហ៊ុន ឈាងឡេង អ៊ិនវេសម៉ិន ក្នុងគម្រោងដែលទើបប្រកាសបើកថ្មីៗនេះ។
យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ នៅជាប់ផ្លូវ 51 រូបនេះ មិនទាន់បញ្ជាក់ឱ្យដឹងលម្អិតពីកាដូពិសេស ដែលលោកត្រៀមនឹង Surprise អតិថិជនរបស់ខ្លួននៅឡើយទេ គ្រាន់តែបង្ហើបថា លោកទើបតែចាប់ដៃគូសហការជាមួយលោក ដុល្លា ម្ចាស់ហាងពេជ្រ និងលក់គ្រឿងអលង្ការគ្រប់ប្រភេទ។
ថ្មីៗនេះ គម្រោងបើកលក់ដីឡូតិ៍ និងផ្ទះល្វែងអាជីវកម្មថ្មីផ្លូវជាតិលេខ 51 ក្រុមហ៊ុន ឈាងឡេង អ៊ិនវេសម៉ិន បានប្រកាសពីប្រូម៉ូសិនពិសេសជូនអតិថិជនលើប្រភេទដីឡូតិ៍ និងផ្ទះអាជីវកម្មរបស់ខ្លួន ក្នុងនោះរួមមាន ដូចជា៖ – 1ខែបង់ត្រឹមតែ67$ – បញ្ចុះតំលៃ 2,500$លើដីឡូតិ៍ – បញ្ចុះតំលៃ 10,000$លើផ្ទះអាជីវកម្ម និងការទិញបង់ប្រាក់រំលស់សុទ្ធ 100% ដោយមិនមានប្រាក់កក់។
ទីតាំជាប់បុរី51 ស្ថិតនៅតំបន់កំពុងមានសក្កានុពល មានរោងចក្រខ្នាតយក្ស ជិតផ្សារបាត់ដឹង ជិតសួនឧស្សាហកម្មកាណាឌីយ៉ា ចម្ងាយត្រឹមតែ 45នាទីពីផ្សារទំនេីបអុីអន២។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទលេខ៖ 070486768/0974468133 ៕