ឯកឧត្តម សុខ លូ បានមកដល់ខេត្តបាត់ដំបងជាទឹកដីកំណើត ហើយគ្រាន់តែឈានជើងមកដល់ទឹកដីកំណើតភ្លាម ក៏ត្រូវអ្នកម្តាយបង្កើត លោកឪពុកក្មេក ម្តាយក្មេក ស្រោចទឹកឲ្យពរជ័យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តមសុខ លូ មានស្រុកកំណើតជាអ្នកខេត្តបាត់ដំបង ប៉ុន្តែបានទៅបម្រើការងារនៅខេត្តកំពង់ធំតាំងពីឆ្នាំ២០០៤ មុនឡើងជាអភិបាលខេត្ត។ អតីតចៅហ្វាយខេត្តកំពង់ធំរូបនេះ ត្រូវបានរដ្ឋាភិបាលសម្រេចផ្ទេរមកដឹកនាំនៅខេត្តបាត់ដំបងវិញ ដែលជាស្រុកកំណើតជួបជុំម្តាយ និងក្រុមគ្រួសារវិញ៕