មហាសេដ្ឋីពាន់លានម្នាក់ ត្រៀមនាំយកហាង 7-Eleven បើកលក់ដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

មហាសេដ្ឋីឥណ្ឌា លោក Muesh Ambani ដែលត្រូវបានគេស្គាល់ថា ជាអ្នកមានជាងគេបំផុតនៅទ្វីបអាស៊ី។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៩,១ ពាន់លានដុល្លារ បានធ្វើការប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងបើកហាងលក់ទំនិញរាយលំដាប់អន្តរជាតិ 7-Eleven ដំបូងបង្អង់នៅក្នុងប្រទេសរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Ambani បានប្រកាសភាពជាដៃគូតាមរយ:ក្រុមហ៊ុនលក់ទំនិញរាយ Futuere Retail របស់លោក ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន 7-Eleven ដែលនឹងបើកដំណើរការ ២៤/៧ ដោយក្នុងនោះមានលក់ជាប្រភេទភេសជ្ជៈ និងអាហារសម្រន់ តាមតម្រូវការ ដើម្បីឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្ត ទៅលើម្ហូបអាហាររបស់ឥណ្ឌាផ្ទាល់តែម្តង ។ 

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Reliance Retail បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហាងដំបូងរបស់ខ្លួននឹងចាប់ផ្តើមបើកនៅជុំវិញតំបន់ Greater Mumbai ហើយបន្ទាប់មក នឹងបន្តបើកដំណើរការនៅក្នុងសង្កាត់សំខាន់ៗ និងតំបន់ពាណិជ្ជកម្មធំៗផ្សេងទៀត នៅក្នុងប្រទេស ។

បញ្ជាក់ថា នេះគឺជាការវិវត្តន៍ចុងក្រោយមួយរបស់លោក Ambani ក្នុងការពង្រីកវិស័យលក់រាយរបស់ខ្លួន ដូច្នេះគាត់អាចប្រកួតប្រជែងជាមួយ Amazon និង Walmart បានកាន់តែល្អប្រសើជាងមុន នៅក្នុងទីផ្សារលក់រាយ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ឥណ្ឌា ៕

ប្រភព: Ibtimes