សម្រុក​ស្ថាបនា​ជិត ២ ឆ្នាំ គម្រោងលំនៅដ្ឋាន​ The Palms អ្នក​ឧកញ៉ា សៀ ឫទ្ធី តាមផ្លូវ​ជាតិ​លេខ ១ ​លេច​រូបភាព​ពិតៗ​លែង​ជា​គំរូ 3D​​ ទៀតហើយ

ជុំវិញ​ឧកញ៉ា

គម្រោង The Palms ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាន​លេច​រូបរាង ខណៈគម្រោង​ដែលមាន​អភិវឌ្ឍ​លំនៅដ្ឋាន​ជាង ២០០ ល្វែង​បាន​សម្រុក​ស្ថាបនា​បាន​ជាង ២ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះ​ជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេនៅក្នុងរាជាធានីភ្នំពេញ ដែលមាន​សាងសង់​លំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្របតាម​ដងទន្លេ​ទៀតផង។

គម្រោង The Palms ដែល​មាន​ក្រុមហ៊ុន​អ្នក​ឧកញ៉ា សៀ ឫទ្ធី នៅពីក្រោយ​ដែល​បាន​​ជោគជ័យ​គម្រោង​អចលនទ្រព្យ​យក្សៗ​​ជាច្រើន​​មាន​ដូចជា​ The Bridge និង The Peak។ គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ហើយគ្រប់យូនីតមានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។

ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨ គ្រោង​ប្រើ​រយៈពេល​ពីរ​ឆ្នាំ​នឹង​បញ្ចប់​ទាំង​ស្រុង ហើយ​ទីតាំង​ មានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់ តាម​ដង​ផ្លូវ​ជាតិលេខ ១៕