ថៃ​ដៅ​ប្រទេស​ចំ​ៗចំនួន ៥ ក្នុង​ចំណោម ១០ មិន​បាច់​​ធ្វើ​ចត្តាឡីស័ក អាច​​ចេញ​ចូល​ប្រទេស​ថៃបាន​

អន្តរជាតិ

នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​និយាយ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​ថា លោក​នឹង​ព្យាយាម​ពន្លឿន​ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ និង​អនុគ្រោះ​ដល់​ភ្ញៀវ​បរទេស​មកពី​ប្រទេស​យ៉ាងតិច ១០ ប្រទេស សម្រាប់​ការ​ធ្វើ​ចត្តាឡឺស័ក ខណៈ​ការ​បើក​ប្រទេស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ០១ ​វិច្ឆិកា​ខាងមុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចំណោម ១០ ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ការ​អនុគ្រោះ​មួយ​នេះ គឺ​មាន​ដូចជា ចក្រភព​អង់គ្លេស សិង្ហបុរី អាល្លឺម៉ង់ ចិន និង​សហរដ្ឋ​អាមេរិក​ជាដើម ស្របពេល​ប្រទេស​ជាច្រើន​ទៀត​នឹង​អាច​អនុគ្រោះ​ជា​បន្ត​បន្ទាប់​សម្រាប់​ខែ​ក្រោយៗ។

​ការ​ប្រកាស​នេះ​ផង​ដែរ ធ្វើ​ឡើង​ក្រោយ​សិង្ហបុរី និង​អូស្ត្រាលី​ចាប់ផ្ដើម​បន្ធូរបន្ថយ​កំហិត​នៃ​ការ​ធ្វើដំណើរ​សម្រាប់​ប្រជាជន​ពួកគេ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ស្របពេល​អត្រា​អ្នកស្លាប់​នៅ​ក្នុង​ប្រទេស​ក៏​រាងថយ​ចុះ​ច្រើនជាង​មុន ពោល​តិចជាង ១០០ នាក់​/ថ្ងៃ តែ​ករណី​ឆ្លង​ថ្មី​នៅ​ក្បែរ​ម៉ឺន​នាក់​នៅ​ឡើយ។

បញ្ជាក់​ដែរ​ថា មុន​មាន​ការ​រាតត្បាត​កូវីដ ១៩ វិស័យ​ទេសចរណ៍​គឺ​ជា​កត្តា​សំខាន់​បំផុត​មួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ថៃ ពោល​ ២០%​ នៃ​ GDP សរុប​ក្នុង​ប្រទេស​កន្លង​ទៅ​គឺ​បាន​មក​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ខណៈ​ចំណូល​ពី​ភ្ញៀវ​អន្តរជាតិ​តែ​មួយ​ផ្នែក​គឺ​មាន ១៥% ហើយ​បើ​គិត​ជា​ស្ថិតិ​វិញ គឺ​ប្រមាណ ៤០ លាន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន។

គម្រោងការ​បន្ធូរបន្ថយ​ការ​ធ្វើ​ចត្តាឡឺស័ក​នេះ​គឺ រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន​សម្រាប់​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​នេះ ស្របពេល​ធនាគារ Bank of Thailand សន្និដ្ឋាន​ថា ភ្ញៀវ​អន្តរជាតិ​នឹង​អាច​មាន​ត្រឹម ២ សែន​នាក់​នៅ​ឆ្នាំ​នេះ តែ​នឹង​កើន​ដល់ ៦ លាន​នាក់​នៅ​ឆ្នាំ​ក្រោយ។

រំលឹក​ដែរ​ថា ថ្វីបើ​ប្រកាស​បើក​ប្រទេស​នៅ​ខែក្រោយ​ក៏​ពិតមែន តែ​សម្រាប់​ការ​លក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត​នានា នៅ​មិនទាន់​បើក​ពេញលេញ​ឡើយ ពោល​នឹង​ប្រកាស​បើក​នៅ​ខែធ្នូ ដើម្បី​អូសទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ការ​អបអរ​ការ​ឆ្លងឆ្នាំ​សកល​នៅ​ចុងខែធ្នូ​៕

ប្រភព: bangkokpost