បារាំងប្រកាស​គម្រោង​យក្ស​​ចាយ​ទុន​ ៣៥ ពាន់​លាន​ដុល្លារ អភិវឌ្ឍ​ថាមពល​​អ៊ីដ្រូសែន​ធំ​បំផុត​នៅ​អឺរ៉ុប

អន្តរជាតិ

ប្រទេស​បារាំង​ប្រកាស​ចង់​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ផ្នែក​ឧស្សាហកម្ម​អ៊ីដ្រូសែន​ធំ​បំផុត​នៅ​តំបន់​អឺរ៉ុប​ត្រឹម​ឆ្នាំ ២០៣០ ដោយ​ចាយ​ដើមទុន​ប្រមាណ​ជាង ៣០ ពាន់​លាន​អឺរ៉ូ ឬ ៣៥ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី ៦ ខែ​មុន លោក Emmanuel Macron បាន​ប្រកាស​ថា បើ​សិន​ជាប់​ឆ្នោត លោក​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​ប្រទេស​បារាំង ​ឲ្យ​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ផ្នែក​ឧស្សាហកម្ម​ ដែល​មាន​ឈ្មោះ France 2030។

លោក Macron បាន​អះអាង​ថា គម្រោងការ​នេះ​នឹង​ផ្ដល់​គុណសម្បត្តិ​ច្រើន​ដល់​ក្រុមហ៊ុន​ខ្នាតតូច និង​ធំ​ជាច្រើន តែ​បញ្ហា​ធំ​បំផុត​ពេលនេះ គឺ​ព្យាយាម​កាត់​បន្ថយ​ករណី​ឆ្លង​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​ជាមុនសិន​។

ប្រទេស​បារាំង​គ្រោង​សាងសង់​យន្តហោះ​ស៊ី​ថាមពល​ទាប​​នៅ​ឆ្នាំ ២០៣០ និង​គម្រោង​ផលិត​យានយន្ត​អគ្គិសនី​ផងដែរ។

បញ្ជាក់​ដែរ​ថា ទឹក​ប្រាក់ ៣០ ពាន់​លាន​អឺរ៉ូ​នេះ គឺ​បន្ថែម​ពី​លើ​គម្រោង​ស្ដារ​ប្រទេស​ឡើងវិញ ១០០ ពាន់​លាន​អឺរ៉ូ​ដែល​បាន​ទម្លាក់​កាលពី​ឆ្នាំមុន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូវីដ ១៩ ខណៈ​មួយ​ចំនួន​ធំ​គឺ​ផ្ដោត​សំខាន់​ការ​ពង្រឹង​ថាមពល​បៃតង៕

ប្រភព: reuters