សូមម្ចាស់រថយន្តអត់ពន្ធឆ្នាំ២០១៤ ចុះក្រោមប្រញាប់ចូលបង់ពន្ធទាន់គយប្រកាសបញ្ចុះតម្លៃបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមការឱ្យដឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីជំរុញឱ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែរលូន រដ្ឋសម្រេចកែសម្រួលជាថ្មីនូវលក្ខខណ្ឌបង់ពន្ធនាំចូលសម្រាប់ រថយន្តមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករ រួមទាំងប្រភេទរថយន្តចង្កូតស្ដាំទាំងឡាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យន័យនេះ ចំពោះរថយន្តអត់ទាន់បង់ពន្ធនាំចូល និងរថយន្តចង្កូតស្ដាំង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្ថយតម្លៃពន្ធគយ ទៅតាមស៊េរីឆ្នាំរថយន្តដូចខាងក្រោម៖

– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៤ ចុះ បន្ថយ ២០%

– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ បន្ថយ ១៥%

– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ បន្ថយ ១០%

អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តទាំងឡាយ ដែលកំពុងប្រើប្រាស់រថយន្ត មិនទាន់បង់ពន្ធនាំចូល និងរថយន្តចង្កូតស្ដាំ ទូទាំងប្រទេស រួសរាន់យករថយន្តមកបំពេញបែបបទ បង់ពន្ធអាករជូនរដ្ឋឱ្យបានទាន់ពេលវេលា មុនឈានចូលដល់ថ្ងៃផុតកំណត់លើកលែង ជៀសវាងរងការចាប់ផាកពិន័យ និងដាក់ទោសទណ្ឌតាមច្បាប់។

គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយ​នេះ មានឱសាទវាទ​អនុវត្តត្រឹម​ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១។ ហើយ​ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូត​ដល់​ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃឱសាទវាទ​ចុងក្រោយ​នៃការ​អនុញ្ញាតឱ្យចូល​ខ្លួន​មក​បង់ពន្ធ ដែល​ម្ចាស់យានយន្ត ត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ​ដោយគ្មានការ​អនុគ្រោះបន្ធូរបន្ថយ​ពន្ធឡើយ។

ចំពោះករណី​ររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋាន​គយ តម្រូវឱ្យយក​រថយន្ត​ទៅកែចង្កូតពីស្តាំមក​ឆ្វេង ឱ្យបានរួចរាល់​យ៉ាងយូរត្រឹម​ថ្ងៃទី ៣០​ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូ​រចង្កូតហើយ ម្ចាស់​រថយន្ត​អាចទទួល​បង្កាន់​ដៃពន្ធ និងលត្តាបត្រ​រថយន្តពីមន្ត្រីគយ។

ដោយឡែក ចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្ត​គ្មាន​ពន្ធដែលបង្ក្រាប​បាន នឹងត្រូវតម្រូវឱ្យ​បង់ពន្ធ និងអាកររួម​ទាំងប្រាក់​ពិន័យ​តាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទ​រថយន្តហាម​នាំចូល ក្នុងករណី​បង្ក្រាប​បាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់៕