គ្រួ​សាក់​ម្នាក់ ប្រកាស​សាក់​រូបផែនទីប្រទេសកម្ពុជា Free ចំនួន ១ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅលើហ្វេសបុកអ្នកលេងហ្វេសបុកបានចែកចាយរូបភាព សាក់​ផែនទីប្រទេស​កម្ពុជា ព្រម​ទាំង​ផ្ទៃ​ដី ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ធំ​សរសើរ ​ជា​ខ្លាំង។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ម្ចាស់​​Facebook ឈ្មោះ Rai Tattooer ដែល​ជា​គ្រួ​សាក់ បាន​ប្រកាស​ថា សម្រាប់​អ្នកចង់ចាក់សាក់​រូបផែនទី​ប្រទេសកម្ពុជា ខ្ញុំចាក់អោយដោយមិនយកលុយចំនួនមួយម៉ឺន​នាក់ សូម​បងប្អូនជួយសែរបន្ដផងបាទ 0969991717/0963331717 ចាប់ផ្ដើមពីថ្ងៃសៅរ៍បាទ។ បើ​មាន​បងប្អូនណាចង់សាក់​សុំទំនាក់ទំនងទៅលេខរបស់គាត់៕







សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព