អាមេរិក វ៉ាដាច់ចិន ក្លាយជាប្រទេសមានអត្រាជីកកាក់ Bitcoin ច្រើនជាងគេបំផុតលើលោក

អន្តរជាតិ

យោងទៅតាមទិន្នន័យចុងក្រោយមួយ ដែលបានចេញផ្សាយដោយ Cambridge Centre for Alternative Finance របស់ចក្រភពអង់គ្លេស បានបង្ហាញថា សហរដ្ឋអាមេរិក ឥឡូវនេះបានវ៉ាដាច់ប្រទេសចិន ក្លាយជាកន្លែងដែលមានប្រតិបត្តិការជីកកាក់ Bitcoin ( Bitcoin Mining) ធំបំផុត នៅលើលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ចំនួននេះបានកើនឡើង បន្ទាប់ពីអាជ្ញាធរចិន បានធ្វើការហាមឃាត់រាល់សកម្មភាព Mining ទាំងអស់ ដែលត្រូវបានចាត់ទុកថាជាទង្វើខុសច្បាប់ ​ហើយបណ្តាលឲ្យអ្នកនិយមជីកកាក់ក្នុងប្រទេសនេះទាំងអស់ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ឬផ្លាស់ទៅក្រៅប្រទេសផងដែរ ។

មិនតែប៉ុណ្ណោះ ប្រភពទិន្នន័យខាងលើបានបង្ហាញទៀតថាអត្រាជីកកាក់ Bitcoin ជាសកល ឬស្គាល់ថា “hash rate” របស់ចិន បានធ្លាក់ចុះខ្លាំង ពីចំនួន ៤៤% នៅក្នុងខែឧសភា មកដល់ ០ នៅខែកក្តដា ។

ហើយឥឡូវនេះសហរដ្ឋអាមេរិក កំពុងមានចំណែកធំបំផុតនៃការជីកយកកាក់ ដែលមានចំនួនប្រហែល ៣៥,៤% នៃអត្រាជីកកាក់ទូទាំងពិភពលោក គិតនៅត្រឹមចុងខែសីហា ស្របពេលប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី ស្ថិតនៅលេខរៀងបន្ទាប់ ៕

ប្រភព: Kelo