អ្នក​ឆ្លង​កូវីដ​មិន​ធូរ​ស្រាល ​បារាំង​គ្រោង​ស្នើ​បិទ​ប្រទេស​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ

អន្តរជាតិ

​រដ្ឋាភិបាល​ប្រទេស​បារាំង នឹង​ស្នើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ច្បាប់ ក្នុង​ការ​បន្ត​ដាក់​ប្រទេស​នៅ​កម្រិត​ប្រកាស​អាសន្ន រហូត​ដល់​ថ្ងៃទី ៣១ ​កក្កដា ឆ្នាំ​ក្រោយ ប្រសិនបើ​ករណី​ឆ្លង​កូវីដ ១៩ នៅ​តែ​បន្ត​កើនឡើង​ឥត​ឈប់ឈរ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​បន្ត​បិទ​ប្រទេស​នេះមាន​ន័យថា ​រដ្ឋាភិបាល​បារាំង​នឹង​បន្ត​គ្រប់គ្រង និង​រឹតបន្តឹង​ច្បាប់​រក្សា​គម្លាត ក៏​ដូចជា​វិធានការ​ទប់ស្កាត់​នានា​សម្រាប់​ការ​ចូល​បរិភោគ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ផ្សេងៗ រោងកុន និង​កន្លែង​កម្សាន្ត​ដែល​មាន​មនុស្ស​អ៊ូអរ​ជាដើម។

កន្លងមក ការ​បញ្ចប់​ការ​ដាក់ប្រទេស​នៅ​កម្រិត​ប្រកាស​អាសន្ន​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ១៥ ​វិច្ឆិកា តែដោយសារ​ករណីឆ្លង​នៅ​តែ​បន្ត​កើនឡើង​ឥតឈប់ឈរ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ពិបាក​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​ជា​ខ្លាំង។

បញ្ជាក់​ដែរ​ថា បារាំង​គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អឺរ៉ុប​ ដែល​កំពុង​មានការ​ឆ្លង​ខ្លាំង​នៃ​វីរុស​កាច​សាហាវ​មួយ​នេះ ដោយ​ករណី​ឆ្លង​សរុប​គិត​ត្រឹម​ថ្ងៃទី ១៣ តុលា​គឺ​មាន​ ៧,១៦ លាន​ករណី ហើយ​ចំនួន​អ្នកស្លាប់​គិត​ត្រឹម​ថ្ងៃទី ១៣ តុលា​ដូចគ្នា​គឺ ៦៨ ០០០ នាក់ ស្របពេល​ចំនួន​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ទាំង ២ លើក​គឺ​មាន​ ៤៥, ១ លាន​ករណី ឬ​ប្រមាណ ៦៧%​ នៃ​ប្រជាជន​សរុប៕

ប្រភព: Kelo