រកឃើញ​ក្រុមហ៊ុន​ទេសចរណ៍​ដំបូង​គេ ចុះ​បញ្ជី​អាជីវកម្ម​​​ជោគជ័យ ប្រើ​ពេល​ត្រឹម ៧ ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន MENG ZHI LU TRAVEL CO.,LTD. ដែលបានស្នើសុំអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដោយជោគជ័យដំបូងគេបង្អស់ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ និងបានទទួលអាជ្ញាបណ្ណឌីជីថលពី ក្រសួងទេសចរណ៍។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនខាងលេីបានដាក់ស្នើតាមប្រព័ន្ធនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ និងបានទទួលបានការឯកភាព និងអាជ្ញាបណ្ណ​ឌីជីថល​នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដែលចំណាយពេលត្រឹមតែ ៧ ថ្ងៃនៃថ្ងៃធ្វើការ។

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី២ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១។​

ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ក្រៅ​ផ្លូវការ​។ ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ ៨ ​ថ្ងៃ​។ រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​នឹ ងត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ត្រួតពិនិត្យនិង​អនុម័ត​។

ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ចំនួន​ ៦ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន រួមមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​៕