ប្រធានធនាគារពិភពលោក David Malpass បាននិយាយថា លោករំពឹងថា ចិននឹងអាចបង្កើនការបរិច្ចាគរបស់ពួកគេទៅកាន់មូលនិធិ International Development Association ដើម្បីប្រទេសក្រីក្រជាច្រើនជុំវិញពិភពលោក។
លោក Malpass បានប្រាប់ទៅកាន់ Bretton Woods Project ដែលជាក្រុមសង្កេតការណ៍មានមូលដ្ឋាននៅចក្រភពអង់គ្លេសថា លោកបានធ្វើការទាក់ទងទៅកាន់ប្រទេសមហាអំណាចជាច្រើនរួមមាន ចិន រុស្ស៊ី តួកគី អង់គ្លេស និងប្រទេសដែលធ្លាប់បរិច្ចាគជាច្រើនទៀត ដើម្បីសម្រេចគោលការណ៍ប្រមូលមូលនិធិ ១០០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។
លោកបានបន្ថែមទៀតថា ដោយសារកំណើនសេដ្ឋកិច្ចនៃប្រទេសចិនមានការកើនឡើងខ្ពស់ ជាក់ស្ដែងទើប ពួកគេទើបនឹងបរិច្ចាគទឹកប្រាក់ជាច្រើនទៅកាន់ IDA ហើយជប៉ុនក៏មានចំណែកធំធេងនៅក្នុងនោះផងដែរ។
កាលពីថ្ងៃច័ន្ទកន្លងទៅ ការកំណត់ទឹកប្រាក់ ១០០ ពាន់លានដុល្លារសម្រាប់មូលនិធិនេះគឺ ជាការស្នើពីថ្នាក់ដឹកនាំប្រទេសក្រីក្រជាច្រើននៅទ្វីបអាហ្វ្រិក ដោយគោលបំណងធំនោះ គឺស្ដារសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយរងការខូចខាតដោយសារកូវីដ ១៩៕
ប្រភព: kelo