កញ្ចប់​លុយ​ជាង ៣០០ លាន​ដុល្លារ Ford គ្រោង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​អង់គ្លេស

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ​មាន​ដំណឹង​មកថា ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីឈ្មោះ Ford ​គ្រោង​វិនិយោគ​លើ​គម្រោង​ថ្មី​ដែល​ត្រូវការ​ចំណាយ​ទុន​ប្រមាណ ២៣០ លាន​ផោន ឬ​ ៣១៦ លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ភាគ​ខាងជើង​ចក្រភព​អង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​មាន​រោងចក្រ​ផលិត​ថាមពល​នៅ​ Halewood ស្រាប់ ដែល​អាច​ផលិត​ថាមពល​ប្រមាណ ២៥០ ០០០ ខ្នាត​ក្នុង​មួយ​ឆ្នាំៗ បន្ទាប់​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២៤ ទៅ ដែល​ល្មម​ធានា​បាន​ថា អាច​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​ទូទាំង​ទ្វីប​ត្រឹម​ឆ្នាំ ២០៣០។

គម្រោង​នេះ​ក៏​ទទួលបាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អង់គ្លេស។ អង់គ្លេស​គ្រោង​ជួយ​​ក្រុមហ៊ុន​ណា​ក៏ដោយ​ ដែល​មាន​គម្រោង​ផលិត​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ធានា​ការ​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​បង្កើត​ឱកាសការងារ​ក្នុង​ប្រទេស​ផងដែរ​។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​នឹង​ផ្ដល់​ប្រាក់​ប្រមាណ ១០% នៃ​មូលនិធិ​សរុប​ទៅកាន់​ក្រុមហ៊ុន​ផលិត​យានយន្ត​នានា​ដែល​មាន​ផែនការ​ផលិត​យានយន្ត​អគ្គិសនី​៕

ប្រភព: Kelo