Zuckerberg ដាក់​គ្រោង​ការ​ថ្មី​មួយ​ទៀត បើ​សម្រេច​មែន នឹង​បង្កើត​ការងារ​ថ្មី ១ ម៉ឺន​កន្លែងសម្រាប់​អ្នកមាន​សមត្ថភាព

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ក្រុមហ៊ុន​យក្ស Facebook បាន​ប្រកាស​ថា នឹង​ផ្ដល់​ការងារ​ទៅ​កាន់​មនុស្ស​ប្រមាណ ១ ម៉ឺន​នាក់​នៅ​តំបន់​អឺរ៉ុប សម្រាប់​គម្រោងការណ៍​អស្ចារ្យ​ឈ្មោះ Metaverse ដែល​ជា​ចក្ខុវិស័យ​នា​ពេល​អនាគត​ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​មើល​ឃើញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយក​ប្រតិបត្តិ​ Mark Zuckerberg បាន​ថ្លែង​នៅ​ Silicon Valley អំពី​អត្ថប្រយោជន៍​នៃ​គ្រោងការ​ថ្មី​នោះ គឺ​វា​ប្រៀប​ដូចជា Virtual Reality ថ្មី​មួយ អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​ពិតៗ ដោយ​គ្រាន់តែ​ប្រើប្រាស់​នូវ​វ៉ែនតា​ឆ្លាតវៃ​។

” Metavers គឺ​មាន​សក្ដានុពល​អាច​ជួយ​ដល់​គ្រប់​វិស័យ​ជាច្រើន​ទាំង​ការ​បង្កើតថ្មី សង្គម និង​សូម្បី​តែ​ឱកាស​សេដ្ឋកិច្ច​ជាច្រើន ហើយ​តំបន់អឺរ៉ុប​គឺ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​គម្រោងការ​អស្ចារ្យ​មួយ​នេះ”។ នេះ​បើតាម​ការ​លើកឡើង​ពី Facebook។

“នៅ​ក្នុង​ថ្ងៃ​នេះ ពួកយើង​សូម​ប្រកាស​ពី​គម្រោង​ចង់​បង្កើត​ឱកាស​ការងារ​សម្រាប់​មនុស្ស ១ ម៉ឺន​នាក់​នៅទូ​ទាំង​តំបន់អឺរ៉ុប សម្រាប់​រយៈពេល​ ៥ ឆ្នាំ​បន្ទាប់​”។

បញ្ជាក់​ដែរថា បច្ចេកវិជ្ជា Metaverse អាច​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​​ពាក់​វ៉ែនតា​Virtual Reality ដែល​ធ្វើ​ឱ្យ​វា​មាន​អារម្មណ៍​ដូចជា​ពួកគេ​ប្រឈមមុខ​នឹង​មិត្តភក្តិ​ផ្ទាល់ៗ ទាំងដែល​តាមពិតពួកគេ​នៅឆ្ងាយ​ពីគ្នា​រាប់ពាន់​គីឡូម៉ែត្រ និង​ភ្ជាប់តាមអ៊ីនធឺណិត៕

ប្រភព: bangkokpost