ឥណ្ឌា គ្រោងធ្វើកិច្ចព្រមព្រៀងរួមគ្នា រវាងក្រុមហ៊ុនប្រេងរដ្ឋ និងឯកជន ដើម្បីកាត់បន្ថយថ្លៃចំណាយនាំចូល

អន្តរជាតិ

រដ្ឋលេខាធិការប្រេង លោក Tarun Kapoor បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌា កំពុងរៀបចំបង្កើតជាក្រុមមួយ ដែលប្រមូលផ្តុំដោយរោងចក្រចម្រាញ់ប្រេសរដ្ឋ និងឯកជន ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ នៅក្នុងការនាំចូលប្រេងឆៅ ដែលមានតម្លៃល្អប្រសើរជាងមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងឥណ្ឌាបានក្លាយជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំទី ៣ របស់ពិភពលោក ដោយប្រទេសនេះ បានពឹងផ្នែកទៅលើការនាំចូលប្រេងប្រហែល ៨៥% នៃប្រេងឆៅរបស់ខ្លួន ខណ:ការនាំចូលភាគច្រើន ពីប្រទេសអ្នកផលិតប្រេង នៅប៉ែកខាងមជ្ឈឹមបូព៌ា ។

យ៉ាងណា លោក Kapoor មន្ត្រីការិយាល័យកំពូលក្នុងក្រសួងប្រេង បានប្រាប់ Reuters ថា ៖ ” ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេស អាចបង្កើតយុទ្ធសាស្រ្តរួមគ្នា ហើយពួកគេថែមទាំងអាចចរចាគ្នា បាននៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ” ។

បញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កិច្ចប្រឹងប្រែងតែមួយ នៅក្នុងការចរចារួមគ្នា ដែលប្រមូលផ្តុំដោយក្រុមហ៊ុនប្រេង មិនត្រឹមតែដំណើរការដោយរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឯកជន ក៏បាននាំឲ្យមានកិច្ចព្រមព្រៀង ដែលអាចធានាបាននូវការផ្គត់ផ្គង់ប្រេងពីអ៊ីរ៉ង់ ដែលទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនផងដែរ ។

យ៉ាងណា ចំពោះផែនការនេះគឺបានកើតឡើង ដោយសារតែតម្លៃប្រេងសាំង និងម៉ាស៊ូតនៅក្នុងប្រទេស មានការកើនឡើងខ្លាំងដល់កម្រិតខ្ពស់បំផុត ចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ឥណ្ឌា ក្នុងរយ:ពេលជាច្រើនឆ្នាំ ហើយប្រទេសនេះចង់បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើការនាំចូល ប្រកបដោយភាព​ឆ្លាតវៃ​ និងចំណាយតិច ។

សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា នៅក្នុងខែកញ្ញាបានកើនឡើងដល់ ២២,៦ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលយ៉ាងតិច ១៤ ឆ្នាំចុងក្រោយ ដោយសារតែការនាំចូលមានតម្លៃថ្លៃៗ ៕​

ប្រភព: Hellenicshippingnews