រដ្ឋាភិបាល ចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាយ៉ាងតិច ៨០០ប៊ីលានរៀល ឬ ២០០លានដុល្លារឡើងទៅ។ នេះបើតាមអនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១កន្លងមក។
អនុក្រិត្យនេះបានបញ្ជាក់ថា ចំពោះប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមទុនអប្បបរមាចាប់ពី ៤០០ ប៊ីលានរៀល ឬ ១០០លានដុល្លារ។
បន្ថែមើលនេះ ដើមទុនអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ ដំណាក់កាល។ ដំណាក់កាលទី១ (ឆ្នាំទី១) ត្រូវមានដើមទុន៥០ ប៊ីលានរៀល (១២,៥ លានដុល្លារ) ចំណែកដំណាក់កាលទី២ (ឆ្នាំទី៤) ត្រូវមាន ១០០ប៊ីលានរៀល (២៥លានដុល្លារ)។ ចាប់ពីដំណាក់កាលទី២ ទៅ ៥ ទុនត្រូវកើនយ៉ាងតិច ១០០ប៊ីលានរៀល (២៥លានដុល្លារ) ក្នុង១ដំណាក់កាល។ ដូច្នេះនៅដំណាក់កាលទី ៥ (ឆ្នាំទី ១៥) ត្រូវមានទុនយ៉ាងតិច ៤០០ ប៊ីលានរៀល (១០០ លានដុល្លារ)។
ការដាក់ចេញនូវគោលការណ៍ថ្មីនេះ ត្រូវបានរដ្ឋាភិបាលពន្យល់ថា គឺដើម្បីកម្មសិទ្ធករកាស៊ីណូ ដោយត្រូវបង្កើនដើមទុនឱ្យគ្រប់ចំនួនអប្បបរមា ទើបមានសិទ្ធិស្នើបន្តសុពលភាពអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការល្បែកាស៊ីណូបាន៕