GDP គឺជាកត្តាសំខាន់មួយសម្រាប់កំណត់សម្គាល់អំពីសេដ្ឋកិច្ចនៃប្រទេសនីមួយៗថាមានការកើតឡើង ឬធ្លាក់ចុះក្នុងពេលវេលាជាក់លាក់មួយ។ ការគណនារក GDP នៃប្រទេសនីមួយៗគឺមានលក្ខណៈវែងឆ្ងាយបន្តិច ពោលគឺត្រូវគណនាទាំងការនាំចេញ និងនាំចូលផលិតផលសរុបប្រចាំឆ្នាំ និងគម្រោងអភិវឌ្ឍន៍នានាផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តទៅនេះ គឺជាស្ថិតិប្រៀបធៀប GDP ពលរដ្ឋម្នាក់ៗនៃប្រទេសក្នុងតំបន់អាស៊ានទាំង ១០ រវាងឆ្នាំ ២០១៩ និង ២០២០ ដូចតទៅ៖
- GDP ពលរដ្ឋកម្ពុជា ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋប៊្រុយណេ ធា្លក់ចុះមកនៅត្រឹម ២៦ ០៨៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ២៩ ៣១៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋឥណ្ឌូណេស៊ី ធា្លក់ចុះមកនៅត្រឹម ៣ ៩២១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ៤ ១៩៦ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋឡាវ មានចំនួនថេរគឺ ២ ៦២៥ ដុល្លារអាមេរិក ទាំងឆ្នាំ២០២០ និងឆ្នាំ២០១៩។
- GDP ពលរដ្ឋម៉ាឡេស៊ី ធា្លក់ចុះមកនៅត្រឹម ១០ ២៦៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១១ ២១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋមីយ៉ាន់ម៉ា កើនឡើងដល់ ១ ៥២៧ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៣០២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋហ្វីលីពីន ធា្លក់ចុះមកនៅត្រឹម ៣ ៣៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ៣ ៥១១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋសិង្ហបុរី ធា្លក់ចុះមកនៅត្រឹម ៥៨ ៩០២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ៦៥ ៦៤១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋថៃ ធា្លក់ចុះមកនៅត្រឹម ៧ ១៩០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ៧ ៨១៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
- GDP ពលរដ្ឋវៀតណាម កើនឡើងដល់ ៣ ៤៩៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ៣ ៣១៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
ផ្នែកតាមស្ថិតិខាងលើ គឺយើងអាចសន្និដ្ឋានបានថា សេដ្ឋកិច្ចតំបន់អាស៊ាននៅឆ្នាំ ២០២០ ហាក់មានភាពមិនសូវជាល្អប៉ុន្មានឡើយ បើធៀបនឹងឆ្នាំ ២០១៩ ដ្បិត GDP នៃពលរដ្ឋម្នាក់ៗស្ទើរទូទាំងប្រទេសនៅអាស៊ានសុទ្ធតែមានការធ្លាក់ចុះ៕
ប្រភព: statista