អ្នកគ្រូ ឡុង ណាលី គ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏ល្បីល្បាញប្រចាំតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានបង្ហើបប្រាប់ពីដំណឹងល្អ ដល់អ្នកកើតក្នុងឆ្នាំចំនួន៣ រួមមាន ឆ្នាំ ច ឆ្នាំមមី និងឆ្នាំកុរ ថាអាចពិភាក្សាគ្នាយកបុត្របាន ព្រោះជាឆ្នាំល្អ ត្រូវក្បួនហុងស៊ុយខ្លាំង។
អ្នកគ្រូ ណាលី/ Master Naly Fengshui ពន្យល់លម្អិតថា៖ “ហេងណាស់ សំរាប់អ្នកកើតឆ្នាំ ច ឆ្នាំមមី រឺ ឆ្នាំកុរ យកកូនកើតក្នុងឆ្នាំ ខាល ឆ្នាំ 2022នេះ ពិតជាហេងខ្លាំងណាស់ ជាកូននាំលាភជ័យដល់ឪពុកម្តាយ ធ្វើអោយការងាររបស់ឪពុកម្តាយរីកចំរើនទ្វេរដង”។
អ្នកគ្រូឡុង ណាលី ជាគ្រូរៀបហុងស៊ុយដ៏ល្បីឈ្មោះ បានបញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយជាន់ខ្ពស់ពីគ្រូដើមនៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ព្រមទាំងបានឆ្លងកាត់ហុងស៊ុយអូឌីត (Feng Shui Audit) នៅសិង្ហបុរី រហូតដល់ក្លាយជាគ្រូហុងស៊ុយទទួលស្គាល់ដោយអន្តរជាតិ តែម្នាក់គត់តំណាងឲ្យប្រទេសកម្ពុជា។
គួររំឮកផងដែរថា កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ អ្នកគ្រូ ណាលី ក៏បានព្យាករណ៍វអំពីករណីជំងឺចម្លែកនឹងផ្ទុះឡើង ដែលជំងឺនោះត្រូវបានគេស្គាល់គ្រប់គ្នាថាជាជំងឺកូវីដ១៩។ បន្ថែមពីនេះ គ្រូហុងស៊ុយ ឬចិនសែ ដែលឆ្លងកាត់ (ជាប់) ការធ្វើតេស្ដសមត្ថភាពហុងស៊ុយអូឌីត លំដាប់អន្តរជាតិ នៅសិង្ហបុរី រូបនេះ ក៏ធ្លាប់បានព្យាករណ៍ដែរថា ស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងចប់ទៅវិញនៅដំណាច់ឆ្នាំ ២០២១ នេះ។
អ្នកគ្រូបានបកស្រាយថា នេះក៏ដោយសារតែឆ្នាំជូតនៅហាក់ឆុងជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើបអ្វីៗល្អប្រសើរ វិលមកប្រក្រតីវិញទាំងអស់៕