ក្រោយភ្លៀងមេឃស្រឡះ Evergrande ចាប់ផ្ដើមបន្តគម្រោងសាងសង់បណ្ដើរៗ បន្ទាប់ពីមានរឿងអាស្រូវ

អន្តរជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group របស់ចិន បាននិយាយថា ខ្លួន បានបន្តការងារលើគម្រោងជាង ១០ ឡើងវិញ នៅក្នុងទីក្រុងចំនួន ៦ រួមទាំងទីក្រុង Shenzhen ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយរយៈចុងក្រោយនេះ Evergrande បានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុត ជាមួយនឹងការជាប់បំណុលច្រើនជាង ៣០០ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគម្រោងអចលនទ្រព្យចំនួន ១៣០០ កន្លែងរបស់ខ្លួនត្រូវបានជាប់គាំង ហើយវាបានបង្កឲ្យអ្នកវិនិយោគ និងអ្នកទិញគម្រោងទាំងនោះ មានភាពភ័យខ្លាចយ៉ាងខ្លាំងថាអាចនឹងបាត់បង់លុយរបស់ពួកគេ ប្រសិនបើក្រុមហ៊ុនត្រូវក្ស័យធន ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្លួនឯងផ្ទាល់ក៏បានឲ្យដឹងនៅថ្ងៃទី ៣១ ខែសីហាកន្លងទៅថា គម្រោងមួយចំនួនរបស់ខ្លួន ត្រូវបានផ្អាក ដោយសារតែការពន្យាពេល ក្នុងការទូទាត់នៅឲ្យអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ហើយក្រុមហ៊ុន កំពុងចរចាដើម្បីបន្តការសាងសង់ឡើងវិញ ។

ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃអាទិត្យ ក្រុមហ៊ុនបាននិយាយក្នុងការបង្ហោះនៅលើគណនី WeChat របស់ខ្លួនថា គម្រោងមួយចំនួនបានដំណើរការឡើងវិញហើយ ជាមួយការងារតុបតែងនៅផ្នែកខាងក្នុង ស្របពេលអគារផ្សេងៗទៀត ទើបតែបញ្ចប់ការសាងសង់ នាពេលថ្មីៗនេះ ក្រោយពីពួកគេបានសងការប្រាក់ជាង ៨០ លានដុល្លារ ជូនដល់ម្ចាស់មូលបត្របំណុលកាលពីចុងសប្តាហ៍មុន ដើម្បីចៀសផុតពីការបរាជ័យ ក្នុងការបង់បំណុលរបស់ខ្លួន ។

Timeline: China Evergrande's snowballing debt crisis | Euronews

ជាមួយគ្នានេះ Evergrande បានបន្ថែមទៀតថា ក្រុមហ៊ុនកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាជូននូវការសាងសង់ រួមទាំងការបង្កើតទំនុកចិត្តលើទីផ្សារឡើងវិញ។ ដើម្បីធ្វើជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុនបានបង្ហោះរូបភាពមួយចំនួន ទាក់ទងជាមួយនឹងដំណើរការសាងសង់ និងបង្ហាញពីសកម្មភាពកម្មករ នៅការដ្ឋានមួយចំនួន ដោយមានការចុះកាលបរិច្ឆេទ និងម៉ោងនៅលើរូបទាំងអស់នោះ ។

គួររម្លឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំលំដាប់ទី ២ របស់ប្រទេសចិនមួយនេះ កាលពីខែមុន ក៏បានធ្វើការសន្យាដល់អតិថិជនថា ខ្លួននឹងបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេ និងថែមទាំងបានបញ្ជាក់ទៀតថា ការងារទៅលើកីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតមួយ នៅភាគខាងត្បូងទីក្រុងក្វាងចូវ ក៏កំពុងដំណើរការតាមការគ្រោងទុកវិញផងដែរ ៕

ប្រភព: Canberratimes