ក្រុមហ៊ុន​យក្ស​ថៃ គ្រោង​ប្រើ​​​កញ្ចប់​លុយធំវិនិយោគ​​ក្រុមហ៊ុន​​ផ្នែក​សុខភាព​នៅ​ប្រទេស​អេស្ប៉ាញ

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុនSCG Packaging PLC ហៅ​កាត់​ SCGP មាន​គម្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣ ពាន់​លាន​បាត​បន្ថែម​ទៀត​សម្រាប់​ត្រីមាស​ទី ៤ ដែល​ជា​រយៈពេល​ចុងក្រោយ​នៃ​ឆ្នាំ ២០២១ ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ផ្សេងៗ​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឹកប្រាក់​មួយ​ភាគ​ធំ នឹង​បោះទុន​ទៅ​កាន់​ក្រុមហ៊ុន Detlalab SL ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​សម្ភារៈ​វេជ្ជសាស្ត្រ និង​សម្ភារៈ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អេស្ប៉ាញ ខណៈ​កាលពី​ចុងខែ​មិថុនា SCGP បាន​ប្រកាស​ថា ពួកគេ​បាន​កាន់កាប់​ចំណែក​ភាគហ៊ុន​ដល់​ទៅ ៨៥% នៃ​ភាគហ៊ុន​សរុប​នៃ Deltalab SL។

គម្រោង​វិនិយោគ​ជាមួយ Deltalab នឹង​អនុញ្ញាត​ឲ្យ SCGP អាច​បោះ​ជំហាន​ពី​វិស័យ​វិច​ខ្ចប់​បែប​បច្ចេកវិទ្យា​ ទៅកាន់​វិស័យ​សុខាភិបាល និង​ផ្នែក​សុខភាព​វិញ​ម្ដង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Wichan Jitpukdee ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SCGP បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​ទឹកប្រាក់ ២០ ពាន់​លាន​បាត​នៅ​ឆ្នាំ ២០២១ នេះ ពោល​ចាប់ពី​ខែមករា ដល់​កញ្ញា គឺ​ធ្លាប់​បាន​ចាយ​អស់ ១៧ ពាន់​លាន​បាត​រួច​មកហើយ។

បញ្ជាក់​ដែរ​ថា លោក Wichan បាន​អះអាង​ថា ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​នឹង​ទទួល​បាន​មក​វិញ ពីការ​វិនិយោគ​មួយ​នេះ គឺ​អាច​លើស​ ១០០ ពាន់​លាន​បាត ដោយសារ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ច្រក​ព្រំដែន និង​គម្រោង​ការ​បើក​ប្រទេស​ថៃ​ឡើង​វិញ៕

ប្រភព​: Bangkokpost