អាមេរិក ពិចារណា​ដាក់ប្រទេស ៤ ទៀត​ អាច​ចេញចូល​អាមេរិក ​ដោយ​មិន​ត្រូវការ​ទិដ្ឋាការ

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ US Homeland Security Secretary Alejandro Mayorkas បាន​​បង្ហើប​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​អង្គារ​រដ្ឋាភិបាល​អាមេរិក បាន​កំពុង​ពិចារណា​ដាក់​ឈ្មោះ​ប្រទេស ៤ ទៀត​សម្រាប់​ផែនការ​ចេញចូល​ប្រទេស​​ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​ឡើយ សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​តិច​ជាង ៩០ ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពួក​យើង​ពេលនេះ​មាន​បេក្ខភាព ៤ ប្រទេស​កំពុង​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​គឺ អ៊ីស្រាអែល ស៊ីប ប៊ុលហ្គារី និង​រ៉ូម៉ានី”។ នេះបើ​តាម​សម្ដីរបស់​ Mayorkas បាន​និយាយ​នៅ​ក្នុង​សាលសន្និសិទ​ទេសចរណ៍​មួយ​។

រំលឹក​ដែរ​ថា កាលពី​ខែ​កញ្ញា​កន្លងទៅ អាមេរិក​បាន​ប្រកាស​ដាក់​ប្រទេស​ក្រូអាត​ចូល​ក្នុង​ផែនការ​ខាងលើ ហើយ​ក្រោយ​ការ​ប្រកាស​មិនបាន​ប៉ុន្មាន​ផង​កំណើន​ទេសចរណ៍​អន្តរជាតិ​មាន​សន្ទុះ​យ៉ាង​ខ្លាំង រហូត​ជួយ​ដល់សេដ្ឋកិច្ច​ប្រទេស​ប្រមាណ ១០០ លាន​ដុល្លារ​ឯណោះ។

យ៉ាងណា ដើម្បី​អាច​មាន​សិទ្ធ​ចូលរួម​ក្នុង​ផែនការ​នេះ​បាន​ គ្រប់​បេក្ខភាព​ត្រូវតែ​ធានា​នូវ​លក្ខខណ្ឌ​ពិសេសៗ​ និង​ត្រូវតែ​អាច​មានសមត្ថភាព​គ្រប់គ្រាន់​ផ្នែក​ប្រឆាំង​ភេរវកម្ម ការ​អនុវត្ត​ច្បាប់ ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ សន្តិសុខ​ឯកសារ និង​ការ​គ្រប់គ្រង​ព្រំដែន​ជាដើម។

គិត​មក​ទល់​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ៤០ កំពុង​ស្ថិតនៅ​ក្នុង​កម្មវិធី​របស់​សហរដ្ឋអាមេរិក​៕

ប្រភព: channelnewsasia