ដឹង​គម្រោង​សម្ងាត់មួយ នាំ​ឲ្យ​​មហាសេដ្ឋី Jack Ma ធ្វើ​ដំណើរកម្សាន្ត​ទូទាំង​តំបន់អឺរ៉ុប​ស្ងាត់ៗ

អន្តរជាតិ

កាលពី​ពេល​កន្លង​ទៅ មាន​ចចាមអារ៉ាម​ថា គេ​ប្រទះឃើញ​មហាសេដ្ឋី Jack Ma កំពុង​ធ្វើ​ដំណើរកម្សាន្ត​នៅ​កោះ Mallorca ប្រទេស​អេស្ប៉ាញ បន្ទាប់​ពី​ស្ងាត់​ដំណឹង​របស់​លោក​អស់​រយៈពេល​ជាយូរ ក្រោយ​បុរស​រូបនេះ​ចេញ​មុខ​រិះគន់​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​ជា​សាធារណៈ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើតាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ឲ្យដឹងថា ដំណើរ​កម្សាន្ត​សារនេះ​គឺ​មិនមែន​គ្រាន់តែ​ចង់​រំសាយ​អារម្មណ៍​ឡើយ ពោល​អតីត CEO របស់ Alibaba មាន​គម្រោង​ចង់​ស្វែងយល់​បន្ថែម​ពី​វិស័យ​កសិកម្ម​បែប​ទំនើប​នៅ​ទូទាំង​តំបន់អឺរ៉ុប។

ប្រភព​ដដែល​បន្ថែម​ថា Jack Ma នឹង​បន្ត​ទស្សនកិច្ច​ទៅកាន់​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ទាក់ទង​នឹង​ផ្នែក​កសិឧស្សាហកម្ម និង​ផ្នែក​បន្តពូជ​រុក្ខជាតិ​ផ្សេងៗ ដោយ​លោក​ជឿថា យក​ចំណេះដឹង​ពី​បទពិសោធន៍​សារនេះ មក​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​បច្ចេកវិទ្យា​របស់ Alibaba នឹងអាច​ជួយ​ដល់​វិស័យ​កសិកម្ម​បែបទំនើប​នៅ​ប្រទេស​ចិន​ជា​មិនខាន។

បញ្ជាក់​ដែរថា កាលពី​ថ្ងៃទី ០២ កញ្ញា​កន្លងទៅ Alibaba បាន​ប្រកាស​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១០០ ពាន់​លាន​យ័ន ឬ ១៥,៤ ពាន់​លាន​ដុល្លារ​ដល់​ឆ្នាំ ២០២៥ សម្រាប់​គម្រោង​សប្បុរសធម៌​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ផ្ទាល់​ដោយ​ប្រធានាធិបតី Xi Jinping៕

ប្រភព: Kelo