ទឹកប្រាក់ បានពីការលក់ម្ជួរថ្ងៃបើកហាងថ្មី តារាសម្តែង គីម លីហ្សា នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

កម្សាន្ត

តារាសម្តែង គីម លីហ្សា បានបង្ហើបថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក យីហោ គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ជិតព្រះបរមរាជវាំង ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់នាង ដែលគាំទ្រនាងកន្លងមក ខណៈ ហាងម្ជូររបស់នាង តំបន់ប៉េងហួតបឹងស្នោរ កំពុងមានការផ្គត់ផ្គត់អតិថិជនមិនគ្រប់គ្រាន់ ព្រមទាំងមានការយឺតយ៉ាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូច្នេះ ដើម្បីបំរើអតិថិជន អោយបានលឿនរហ័ស សេវាទាន់ចិត្ត គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅផ្ទះលេខ១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

អ្វីដែលកាន់តែពិសេស ទៀតនោះ នៅថ្ងៃសម្ពោធហាង គីម លីហ្សា ម្ជូរក្រឡុក នៅថ្ងៃទី៣១ តុលា ខាងមុខនេះ នាងបានបញ្ជាក់ថា ថវិការ ដែលបានមកពីការលក់ម្ជូរនៅថ្ងៃ សម្ពោធហាងនោះ នាងសម្រេចយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ១ ខែវិច្ឆិកា ២០២១៕