អាជីវកម្មកំពុងដំណើរការសុខៗស្រាប់តែជួបបញ្ហាលំហូរសាច់ប្រាក់ តើគួរដោះស្រាយតាមវិធីណា​?

អាជីវកម្ម

បញ្ហាលំហូរសាច់ប្រាក់ គឺជាហានិភ័យចម្បងមួយសម្រាប់ការប្រកបអាជីវកម្ម។ គ្មានអាជីវកម្មណាមួយ ដែលល្អឥតខ្ចោះ និងដំណើរការរលូន និងរីកចម្រើនរហូតនោះទេ។ វាពិតជាសំណាងប្រសិនបើអាជីវកម្មរបស់លោកអ្នក មិនទាន់ជួបប្រទះ និងបញ្ហាលំហូរសាច់ប្រាក់នៅឡើយ លោកអ្នកគួរតែរៀបចំខ្លួនអោយបានល្អ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមនិងបញ្ហាលំហូរទឹកប្រាក់ ក្នុងអាជីវកម្មរបស់អ្នក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ Oknha News និងលើកឡើងនូវដំណោះស្រាយចំនួន ៥យ៉ាង ដើម្បីឆ្លើយតបនឹងបញ្ហាលំហូរសាច់ប្រាក់ ក្នុងអាជីវកម្មរបស់លោកអ្នក៖

១. ការព្យាករណ៍ ផ្នែកលក់

អាជីវកម្មមួយអាចដំណើរការទៅបាន ដោយសារកម្រិតនៃការលក់របស់វា។ ក្នុងនាមជាម្ចាស់អាជីវកម្មលោកអ្នកគួរតែពិនិត្យអោយទៀងទាត់ និងបង្កើនការវិនិយោគ អោយបានសុីចង្វាក់គ្នា។

ប្រសិនបើអាជីវកម្មរបស់អ្នក មិនអាចបំពេញតាមតម្រូវការដែលអតិថិជនចង់បាន ហើយលោកអ្នកមិនអាចដោះស្រាយបញ្ហានោះទាន់ពេលទេ នោះអាជីវកម្មរបស់អ្នកឈានទៅរកការខាតបង់ ផ្នែកហិរញ្ញវត្ថុ ពេលនោះហើយដែលបញ្ហាលំហូរសាច់ប្រាក់របស់អ្នកកំពុងកើតឡើង។ ម្ចាស់អាជីវកម្ម គួរតែពង្រីកវិសាលភាពអាជីវកម្មរបស់អ្នកលឿន គឺវាជាការវិនិយោគដ៏ល្អ ក៏ប៉ុន្តែវាក៏ជាបញ្ហាផងដែរនៅពេលដែលវាធ្វើអោយមានការខ្វះខាតធនធាននិងលំហូរសាច់ប្រាក់។ ការព្យាករណ៍ និងវិភាគ ផ្នែកលក់គឺជាអាហារដ៏មានផាសុខភាពសម្រាប់អាជីវកម្មរបស់អ្នក។

២. លក្ខខណ្ឌនៃការបង់ប្រាក់មិនសមាមាត្រគ្នា

ការគ្រប់គ្រងលំហូរសាច់ប្រាក់អោយមានប្រសិទ្ធិភាពសម្រាប់អាជីវកម្ម គឹអាស្រ័យលើការរៀបចំលក្ខខណ្ឌ នៃការទូទាត់ប្រាក់ រវាងអតិថិជន ដែលត្រូវបង់ប្រាក់អោយលោកអ្នក និងអ្នកផ្គត់ផ្គង់ ដែលលោកអ្នកត្រូវបង់ទៅ។ ទោះបីជាលោកអ្នកមានទុនបម្រុងទុកដែលអាចទូទាត់បាន និងវីធីសាស្ត្រផ្សេងៗ ដើម្បីទទួលបានទុនបន្ថែមក៏ដោយ លំហូរសាច់ប្រាក់ចេញ និងលំហូរសាច់ប្រាក់ចូល ដែលមិនសមាមាត្រគ្នា អាចរាំងស្ទះ ដល់អាជីវកម្មរបស់អ្នក ក្នុងរយះពេលឆាប់ឬយូរ។

ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកត្រូវតែចរចាជាមួយនឹងអ្នកផ្គត់ផ្គង់របស់អ្នក ដើម្បីស្នើសុំពន្យារពេលបង់ប្រាក់ជំពាក់ តាមដែលអាចធ្វើទៅបាន។ លោកអ្នកអាចកំណត់កាលបតិច្ឆេទ នៃការទូទាត់ប្រាក់ ពីអតិថិជនរបស់អ្នក ក្នុងពេលវាលាសមរម្យមួយ។

ម៉្យាងវិញទៀត លោកអ្នកអាចរកដោះស្រាយជាមួយនឹងកាលកំណត់ នៃការទូទាត់ប្រាក់ ដោយលើកទឹកចិត្តអតិថិជនរបស់អ្នក ក្នុងការកក់ប្រាក់ និងបង់ប្រាក់ទាន់ពេល វិធីផ្សេងៗគ្នាដូចជា ការផ្ដល់ជូនជាពិសេស និងការបញ្ចុះតម្លៃ លើទំនិញ នឹងសេវាកម្មរបស់អ្នក។

៣. ខកខានទទួលបានការទួទាត់ប្រាក់ ពីអតិថិជន

ដំណើរការអាជីវកម្មរបស់លោកអ្នក គឺដើម្បីទទួលបានប្រាក់ចំនេញពីអតិថិជន លោកអ្នកគួរតែកែលម្អផលិតផល និងចង្វាក់ផលិតកម្ម ដើម្បីបំពេញការចង់បាន និងពេលវេលាប្រគល់ទំនិញ។ ផ្ទុយទៅវិញលោកអ្នកមិនទទួលបានកាតទូទាត់ប្រាក់ត្រឡប់មកវិញ នោះអាជីវកម្មរបស់អ្នក នឹងប្រឈមបញ្ហាលំហូរសាច់ប្រាក់ ឬក៏អាចឈានដល់ការក្ស័យធនផងដែរ នៅពេលមិនមានការទូទាត់ប្រាក់ពីអតិថិជន។

ពេលខ្លះ អតិថិជនល្អរបស់អ្នកមិនមានលទ្ធភាព ក្នុងការបង់ថ្លៃទំនិញ ពីព្រោះអាជីវកម្មរបស់ពួកគេត្រុវបានផ្អាក ឬក្ស័យធន។ ស្របពេលដែលលោកអ្នកកំពុងស្វែងរកដំណោះស្រាយ ជាមួយនឹងស្ថានភាពអតិថិជនបែបនេះ លោកអ្នកត្រូវការប្រើប្រាស់ទុនបម្រុងរបស់អ្នក ឬស្វែងរកទុនបន្ថែមដើម្បីទប់ទល់នឹងលំហូរសាច់ប្រាក់។

៤. ឥណទានអាជីវកម្ម ឬឥណទានវិបារូបហ៍

ការរស់នៅប្រចាំថ្ងៃ ដោយមិនប្រើប្រាស់សេវាកម្មធនាគារ ប្រៀបដូចជាលោកអ្នកជ្រើសរើសការដើរ ជៀសវាងការបើកបរអោយបានលឿនដូច្នេះដែរ។ លោកអ្នកត្រូវធានានូវលំហូរសាច់ប្រាក់ នៃអាជីវកម្មរបស់អ្នក ដោយដាក់ស្នើសុំឥណទាន ជាមួយធនាគារដៃគូររបស់អ្នក ក្នុងបំណងជួយអោយលោកអ្នក ពង្រីក និងរក្សាស្ថេរភាពអាជីវកម្ម។

មានឥណទានអាជីវកម្មជាច្រើន អាចផ្ដល់អោយលោកអ្នកនូវទំហំទឹកប្រាក់ ដែលលោកអ្នកត្រូវការទាន់ពេលវាលា ព្រមជាមួយនិងអត្រាការប្រាក់ល្អនិងរយះពេលឥណទាន ដែលមានភាពបត់បែន។ ប្រសិនបើអ្នកមានគណនីចរន្តស្រាប់ លោកអ្នកនឹងមានភាពងាយស្រួល ហើយឆាប់រហ័ស ក្នុងការទទួលបានទុនបន្ថែម ពីគណនីវិបារូហ៍ ដោយមិនកំណត់តារាងទូទាត់ប្រាក់ថេរឡើយ៕

លោកអ្នកបានដឹងហើយថា ប្រវត្តិឥណទានល្អ ធ្វើអោយការអនុម័តឥណទាន កាន់តែឆាប់រហ័ស និងទំហំទឹកប្រាក់កាន់តែច្រើន។

៥. ហិរញ្ញប្បទានពាណិជ្ជកម្ម

ហានិភ័យ នៃបញ្ហាលំហូរសាច់ប្រាក់ កើនឡើងនៅពេលលោកអ្នកទូទាត់ប្រាក់ ទៅអោយអ្នកផ្គត់ផ្គង់របស់អ្នករួចហើយ ក៏ប៉ុន្តែទំនិញមិនត្រូវបានដឹកជញ្ជូនមក ដល់ដូចថ្ងៃកំណត់ នោះលោកអ្នកនិងមានការបារម្ភលោរឿងនេះកាន់តែខ្លាំង ប្រសិនបើអាជីវកម្មរបស់អ្នក គឺជាប្រភេទពាណិជ្ចកម្មអន្តរជាតិ។

ដើម្បីធានានូវដំណោះស្រាយហិរញ្ញប្បឥណទានដើមទុននិងការកសាងទំនុកចិត្តល្អបរសើររវាងអ្នកនិងដៃគូរអាជីវកម្ម លោកអ្នកគួរស្វេងរកដៃគូរហិរញ្ញវត្ថុអោយជាក់លាក់។