ក្នុងឱកាសចូលរួមពិធីប្រកាសតែងតាំងប្រធានច្រកទ្វារព្រំដែនអន្តរជាតិថ្មីអូរយ៉ាដាវកាលពីថ្ងៃ ២៦ តុលា ឆ្នាំ២០២១ អភិបាលខេត្តរតនគីរីបានបញ្ជាក់ពីអណត្តិការងាររបស់ប្រធានគ្រងគ្រងច្រកទ្វារព្រំដែន ដែលកំណត់ដោយក្រសួងមហាផ្ទៃ។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា តាមការកំណត់របស់ក្រសួងមហាផ្ទៃ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ គឺមានអាណត្តិរយៈពេល២ឆ្នាំ។
ការកំណត់អណត្តិការងារនេះដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធគ្នា និងជំរុញឲ្យមានការអភិវឌ្ឍន៍នៅតាមច្រកទ្វារព្រំដែន។
ខេត្តរតនគិរីបានប្រកាសផ្ទេរភារកិច្ចលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកអណ្ដូងមាស និងតែងតាំងលោក សាយ ចំរេីន ជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវវិញ៕