ក្រុមហ៊ុន​សម្ភារៈ​កីឡា​ចិន Li Ning ត្រូវការ​លុយ ជាង ១ ពាន់​លាន​ដុល្លារ ប្រកាស​លក់​ភាគហ៊ុន​ដើម្បី​ចូល​​​ទីផ្សារ​អន្តរជាតិ

អន្តរជាតិ

ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ចិន Li Ning Co បាន​ប្រកាស​កាលពី​ថ្ងៃព្រហស្បតិ៍​ពី​គម្រោង​ចង់​លក់​ភាគហ៊ុន​ក្រុមហ៊ុន​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ ១,៣៥ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ជា​ដើមទុន​សម្រាប់​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បញ្ជាក់​ថា​ ភាគហ៊ុន​ដែល​ចង់​លក់​នោះ​គឺ​ប្រមាណ ១២០ លាន​ហ៊ុន ស្មើ​នឹង ៤,៥៩% នៃ​ភាគហ៊ុន​សរុប ទៅកាន់​​ម្ចាស់​ភាគហ៊ុន​ធំ​គឺ Viva China Holdings។

ដោយឡែក​ តម្លៃ​ភាគហ៊ុន​ដែល​ Li Ning ប្រកាស​លក់​នោះ​គឺ​មាន​តម្លៃ​ប្រមាណ ៨៧,៥ ដុល្លារ​ហុងកុង ឬ​ជាង ១១ ដុល្លារ​/ហ៊ុន ខណៈ​ដែល​ទឹកប្រាក់​បាន​មកពី​ការ​លក់ នឹង​វិនិយោគ​បន្ថែម​ទៅ​លើ​វិស័យ​សំណង់​កែច្នៃ​ឡើង​វិញ និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​ជាដើម ហើយ​ក៏​ធ្វើ​ជា​ដើមទុន​បម្រុង​ផងដែរ។

បញ្ជាក់​ដែរ​ថា Viva នឹង​ព្រម​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ខាងលើ ដូច​វិនិយោគិន​ជន​ទី ៣ ជាមួយ​នឹង​ចំនួន​ដែល​បាន​កំណត់​ទុកមុន ស្របពេល​ Li Ning នឹង​សល់​ភាគហ៊ុន​ប្រមាណ​ត្រឹម ១០,៣៧% ប៉ុណ្ណោះ ក្រោយ​បញ្ចប់​កិច្ច​សន្យា​លក់​ដូរ ខណៈ​កន្លង​ទៅ​ពួកគេ​មាន ១០,៨៧%​ ៕

ប្រភព: channelnewsasia