អ្នកជំនួញរកស៊ីក្នុងវិស័យដឹកជញ្ជូន និងបញ្ជើអីវ៉ាន់ល្បីឈ្មោះជាង ២០ឆ្នាំ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងសហគ្រិនវ័យក្មេង លោក ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន ប្រេនសាច់ចង្កាក់ HBF នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ដើម្បីពង្រឹងភាពជាដៃគូ និងជាខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមហ៊ុន HBF ក្នុងចែកចាយនូវសាច់ និងសម្ភារដល់តំណាងចែកចាយ ទូទាំងប្រទេសកម្ពុជា។
នៅក្នុងពិធីប្រកាសចាប់ដៃគូរកស៊ី ក្រុមហ៊ុនទាំង២ បានប្រកាសនូវដំណឹងដ៏គួរឱ្យរំភើប ចិត្តសម្រាប់គ្រប់អតិថិជន ជាពិសេសដៃគូតំណាងចែកចាយ លក់សាច់ចង្កាក់អាំង HBF ទាំងអស់ លែងព្រួយបារម្ភ ចំពោះការដឹងជញ្ជូនសាច់ទៀតហើយ។ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុមហ៊ុនបានរួមគ្នាប្រកាសថា ក្រុមហ៊ុនដឹកជញ្ជូន វីរៈបុនថាំ អេចប្រេស ជាអ្នកទទួលសេវាកម្មដឹករាល់ទំនិញ និងសម្ភារទាំងអស់របស់ HBF ទៅកាន់គ្រប់ទីកន្លែង គ្រប់ខេត្ត/ក្រុង ស្រុក/ខណ្ឌ ទូទាំងប្រទេសកម្ពុជា។
លោក ថុន គឹមហួន បានអះអាងប្រាប់គ្រប់អតិថិជន និងតំណាងចែកចាយទាំងអស់របស់ HBF កុំព្រួយបារម្ភរឿងថា ទិញសិទ្ធិយកលក់បន្តហើយ ជួបរឿងពិបាករឿងសាច់ចង្កាក់អាំង ដឹកជញ្ជូនមកកន្លែងលក់ ទោះនៅដល់ស្រុកខេត្តណា ក៏អាចដឹកទៅដល់ដែរ។ លោកថា ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូន វីរៈ បុនថាំ អេចប្រេស បានចូលខ្លួនយ៉ាងពេលលេញ ក្នុងបំពេញភារកិច្ចនេះ ធ្វើយ៉ាងណាឱ្យ សាច់ចង្កាក់អាំង HBF ត្រូវតែទៅដល់ទីកន្លែងដែលបងប្អូនរស់នៅ ឬទីតាំងដែលលក់ដូរនោះ។
លោកបន្ថែមថា ក្រុមហ៊ុន HBF មិនត្រឹមតែលក់សិទ្ធិទិញបន្ត ក្នុងតម្លៃមួយដែលជឿជាក់ ជួយបងប្អូនប្រជាពលរដ្ឋមានមុខរបប និងរកចំណូលបានវិញ ក្នុងអំឡុងពេលកូវិដ១៩ រឹតតែផ្តល់ភាពជឿជាក់ និងសុវត្ថិភាព មិនឱ្យប៉ះពាល់ ដល់ការលក់រកប្រាក់ចំណូល របស់តំណាងចែកចាយ HBF ឡើយ។
ជាការឆ្លើយតប លោកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា សេវាកម្មរបស់លោកទាំងការងារ និងបុគ្គលិកទាំងអស់សុទ្ធសឹងតែខំប្រឹងយ៉ាងណា ដឹកសម្ភារជូនភ្ញៀវឱ្យដល់ទីតាំង ប្រកបដោយសុវត្ថិភាព និងជឿជាក់។
សូមបញ្ជាក់ថា ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដ៏សំបូរបែប ក្នុងការដឹកទំនិញទៅដល់គ្រប់កន្លែងទាំងអស់គ្រប់ទូទាំង 25 រាជធានី-ខេត្ត មិនថាតំបន់ដាច់ស្រយាលនោះទេ ដោយគិតមកដល់សព្វថ្ងៃនេះនៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានពង្រីកវិសាលភាពជាមួយនឹងសាខាទូទាំងប្រទេសបានច្រើនជាង ៥០០ សាខាក្នុងប្រទេសកម្ពុជា និងរួមមានសាខានៅប្រទេសថៃ ចិន និងវៀតណាមផងដែរ។
ការចុះអនុស្សរណៈ យោគយល់នេះ គឺដើម្បីឱ្យក្រុមហ៊ុន វិរៈប៊ុនថាំ ផ្ដល់សេវាកម្មដឹកជញ្ជូនសំភារៈហ្វ្រេនឆាយ នឹងការដឹកជញ្ជូនសាច់ជូនតំណាងសាខា HBF ទាំងអស់នៅទូទាំងប្រទេស ដោយដឹកជញ្ជូនបានលឿនឆាប់រហ័សផ្តល់សេវាកម្មគ្រប់ទីកន្លែង និងក្នុងតម្លៃសមរម្យ។
ប្រេនឆាយ HBF មានសាច់ចង្កាក់អាំងចម្រុះ ដែលកំពុងល្បីល្បាញខ្លាំង ជាមួយនឹងលក្ខណៈពិសេសសាច់អាំងចង្កាក់រហូតដល់ទៅ ៩មុខ។ លោកអ្នកអាចក្លាយជាតំណាងចែកចាយរកស៊ីមានជាមួយប្រេនឆាយ HBF បានដោយគ្រាន់តែដើមទុនចាប់ពី ១៥០០ដុល្លារ ទៅ ៣,០០០ ដុល្លារអាមេរិក ហើយក្រៅពីចំណាយដើមទុនតិចអាចរកចំណូលបានច្រើនហើយនោះ បងប្អូននឹងទទួលបានការបង្រៀនផ្ទាល់ពី CEO HBF នូវក្បួនលក់ទៀតផង៕