ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអះអាងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះទេ ខណៈថវិកាចំនួនជាង ៥៧លានដុល្លារ ត្រូវបានផ្តល់ដោយព្រះមហាក្សត្រ និងសប្បុរសជននាសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះទេ ខណៈហ្លួងម៉ែ និងព្រះមហាក្សត្រ រួមទាំង សប្បុរសជននានាបានប្រទាន និងផ្តល់ជាបន្តបន្ទាប់បាន ចំនួនជាង ៥៧លានដុល្លារហើយ រហូតដល់បច្ចុប្បន្ននេះ។
ការអះអាងដូច្នេះក្នុងពេលសម្តេចតេជោ ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី ០៦ ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារអាយុ ០៥ ឆ្នាំ នៅព្រឹកនេះ។
គួររម្លឹកជូនថា គិតត្រឹមថ្ងៃទី៣១ ខែតុលាម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង៕