អ្នកស្រី ទូ កុសល សម្រេចចិត្តទិញដ្រូនមកប្រើប្រាស់ សម្រាប់ត្រួសត្រាយផ្លូវក្នុងវិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កសិករដំបូងគេម្នាក់នៅក្នុងខេត្តបាត់ដំបង សម្រេចចិត្តទិញដ្រូនបាញ់ថ្នាំដំណាំងសម្រាប់ជាផ្លូវត្រួសត្រាយក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីស្ថានទូតអូស្ត្រាលី នៅព្រឹកថ្ងៃពុធ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ទូ កុសល ជាសហគ្រិនដំបូងគេក្នុងខេត្តបាត់ដំបង ដែលនាំយកដ្រូនមកប្រើដាក់បាញ់ថ្នាំដំណាំ ដែលទិញដ្រូនដំបូងពីក្រុមហ៊ុន KPP Global Co Ltd ដោយមានការគាំទ្រពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (កាវ៉ាក់) ខណៈដែលអ្នកស្រីក៏បានចាប់ផ្តើមឃើញតម្រូវការសេវាកម្មនេះ កាន់តែច្រើនឡើងពីកសិករ។

គួររម្លឹកថា កសិករជាង ១០០ គ្រួសារ ជាមួយផ្ទៃដី៩០០ ហិចតា បាននឹងកំពុងប្រើប្រាស់សេវាកម្មរបស់អ្នកស្រីរួចមកទៅហើយ។ បន្ថែមលើនេះដោយឃើញពីជោគជ័យទាំងនេះ អ្នកស្រី កុសល ក៏បានទិញដ្រូនទីពីរទៀត ដូច្នេះគិតមកដល់ពេលបច្ចុប្បន្នអ្នកស្រីមានគម្រោងទិញដ្រូនទី៣ និងឧបករណ៍វាស់កម្រិតដីប្រើឡាស៊ែរ ផងដែរ។

ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ អ្នកស្រីកុសល និយាយថា “ខ្ញុំពិតជារីករាយណាស់ ដែលបានក្លាយជាមនុស្សដំបូងគេ ដែលនាំយកបច្ចេកវិទ្យាដ្រូន មកកាន់សហគមន៍របស់ខ្ញុំ”។

កាវ៉ាក់ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលអូស្ត្រាលី បាននឹងកំពុងធ្វើការ ដើម្បីពន្លឿនផលិតភាពកសិកម្ម ដោយនាំអោយមានការប្រើប្រាស់ម៉ាស៊ីនជំនួយ តាមរយៈវិស័យឯកជន។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា៖ ក្នុងរ​យៈ​ពេល​តែ១ថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស ក្នុងនេះ មានផលិតផល ដែលបាននាំចេញច្រើនជាងគេគឺ៖

១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម

២. ដំឡូងមីស្រស់ មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ

៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ

៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន

៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម ។