ថ្មីៗនេះ មន្ត្រីក្រសួងដឹកជញ្ជូនបានប្រកាសពីគម្រោងផ្លូវដែកល្បឿនលឿន ដែលរត់ពីភាគខាងជើងទៅខាងត្បូងនៃប្រទេស និងជាផ្លូវសេដ្ឋកិច្ចពិសេសភ្ជាប់ពីទីក្រុងហាណូយ ទៅកាន់ HCMC នៅឆ្នាំ ២០២៨។
បច្ចុប្បន្នគ្រោងការមួយនេះនៅមិនទាន់អនុវត្តនៅឡើយ ដោយត្រូវរង់ចាំសេចក្ដីសម្រេចពីខាងការិយាល័យនយោបាយបក្សកុម្មុយនិស្ត និងរដ្ឋសភាជាមុនសិន។ នេះបើតាមការឲ្យដឹងពីមន្ត្រីក្រសួងដឹកជញ្ជូន Nguyen Van បាននិយាយកាលពីថ្ងៃច័ន្ទកន្លងទៅ។
គម្រោងកញ្ចប់ថវិកាចំណាយអស់ប្រមាណ ១១២ ទ្រីលានវៀតណាមដុង ឬ ៤,៩៣ ពាន់លានដុល្លាអាមេរិក ដែលវានឹងអាចភ្ជាប់ពីទីក្រុងហាណូយ ទៅកាន់តំបន់ Vinh និងពី HCMC ទៅកាន់តំបន់ Nha Trang។
នៅពេលដែលផ្លូវរថភ្លើងមួយខ្សែនេះសាងសង់រួច វានឹងអនុញ្ញាតឲ្យមានការដឹកទំនិញជាអាទិភាព និងអាចរត់បានដល់ទៅ ១ ៥៤៥ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រ/ម៉ោង។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះអាចនឹងក្លាយជាកូនសោសំខាន់សម្រាប់ការដឹកជញ្ជូននាពេលអនាគត ហើយអាជ្ញាធរតាមមូលដ្ឋាននឹងត្រូវតែធ្វើការសហការជាមួយមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តតំបន់ជនបទដែលស្ថិតនៅដងផ្លូវនៃផ្លូវដែកមួយខ្សែនេះ។
បច្ចុប្បន្ន វៀតណាមមានផ្លូវដែក ៧ ខ្សែដែលអាចរត់បាន ២ ៤៤០ គីឡូម៉ែត្រ ខណៈរដ្ឋាភិបាលគ្រោងសាងសង់បន្ថែម ៩ ខ្សែទៀតនៅឆ្នាំ ២០៣០ ដែលមានប្រវែង ២ ៣៦២ គីឡូម៉ែត្ររាប់បញ្ចូលទាំងគម្រោងខាងលើផង ហើយនៅឆ្នាំ ២០៥០ ពួកគេមានបំណងចង់បង្កើតផ្លូវដែកឲ្យបាន ២៥ ខ្សែដែលអាចរត់បាន ៦ ៣៥៤ គីឡូម៉ែត្រ៕
ប្រភព: vnexpress