កូរ៉េខាងត្បូង បើកដៃឲ្យស្ថាប័នឯកជន បោះទុនជាង ៥ ពាន់លានដុល្លារ វិនិយោគលើការផលិតវ៉ាក់សាំង

អន្តរជាតិ

នាយករដ្ឋមន្ត្រី លោក Kim Boo-kyum បាននិយាយកាលពីថ្ងៃអង្គារថា ស្ថាប័នឯកជនរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៦,៣ ពាន់លានវ៉ុន (ប្រហែលជាង ៥ ពាន់លានដុល្លារអាមេរិក) ក្នុងការផលិត និងចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅឆ្នាំ ២០២៤ ស្របពេលពួកគេ កំពុងមានមហិច្ឆតាក្លាយជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេ របស់ពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Private South Korean firms plan US$5.4 billion investment to create COVID-19  vaccine hub - CNA

មែនទែនទៅ កូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងក្នុងការផលិតវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៣ រួចមកហើយ ដែលស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន AstraZeneca , Novavax និងក្រុមហ៊ុនរុស្ស៊ី ។ ខណ:ដែលប្រទេសនេះក៏មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ក្នុងការច្រកចូលដប និងវេចខ្ចប់វ៉ាក់សាំងផងដែរ ។

យ៉ាងណា ក្នុងពេលថ្មីៗនេះ ទិន្នដែលទទួលបានពីរដ្ឋាភិបាល បានបង្ហាញថា ផែនការវិនិយោគរួមគ្នាថ្មីមួយ រវាងក្រុមហ៊ុន Samsung BioLoogics ដែលគ្រោងចំណាយ ៤,៤២ ពាន់លានវ៉ុន និងក្រុមហ៊ុនផលិតឱសថ Celltion ចំនួន ១,៥ ពាន់លានវ៉ុន ក្នុងការផលិតវ៉ាក់សាំង ។

មិនតែប៉ុណ្ណោះ លោក Kim បាននិយាយថា រដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនចំនួន ១៤ បន្ថែមទៀត  ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋ ក្នុងចំនួន ១៨ ពាន់លានវ៉ុន សម្រាប់ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង ខណ:រដ្ឋាភិបាល ចង់ផ្តោតទៅលើការអភិវឌ្ឍទៅក្នុងឧស្សាហកម្មមួយនេះ ដើម្បីឲ្យក្លាយទៅជាវិស័យស្នូលរបស់ប្រទេស ។ ហើយក្រុមហ៊ុនដែលបានជ្រើសរើសទាំងនោះ ក៏រួមបញ្ចូលទាំង Manmi Pharmaceuticals , St Pharm និង Cellid ផងដែរ ។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍនេះ គឺបានកើតឡើងបន្ទាប់ពី ប្រធានាធិបតី លោក Moon Jae-in កាលពីខែឧសភាព បានបង្ហាញពីផែនការក្នុងការធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល បន្ទាប់ពីបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden លើភាពជាដៃគូ ដែលនឹងរួមបញ្ចូលគ្នារវាងអ្នកជំនាញអាមេរិក និងសមត្ថភាពផលិតកម្មរបស់កូរ៉េខាងត្បូង ៕

ប្រភព: CNA