ាយ ហុងដា បានជួបទុក្ខជាថ្មី ក្រោយពីប្រពន្ធត្រូវឃាតកសម្លាប់កាលពីប៉ុន្មានឆ្នាំមុន ដោយនៅពេលនេះ លោកឪពុកតែម្នាក់របស់លោក ឈឺធ្ងន់ខ្វះខាតប្រាក់កាស ទើបប្រកាសលក់ផ្ទះបន្ទាន់នៅថ្ងៃនេះ។
នៅលើហ្វេសប៊ុករបស់ខ្លួន នាយ ហុងដា ថា “ផ្ទះលក់បន្ទាន់ផ្ទះកែងផ្លូវធំ 100ម៉ែត្រពីផ្សារឈូកមាស ខ្ញុំបាទនាយ ហុងដា ត្រូវកាលុយជាចាំបាច់ដើម្បីព្យាបាលលោកពុកដែលកំពុងតែមានជំងឺធ្ងន់ធ្ងរ”។ តាមការបញ្ជាក់ផ្ទាល់ជាមួយ Sabay ឪពុករបស់លោក មានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលជំងឺនេះ បានធ្វើទុក្ខអ្នកមានគុណរបស់លោកអស់រយៈ ពេលជាង ៣ខែមកហើយ ហើយមកទល់បច្ចុប្បន្ន ស្ថានភាពជំងឺកាន់តែវិវត្តគួរឲ្យបារម្ភ។
សមាជិកក្នុងក្រុមកំប្លែងនាយ កុយ បញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ លោកបានចំណាយប្រាក់ព្យាបាលលោកឪពុកអស់ជាច្រើនមកហើយ។ ក្នុងតួលេខទឹកប្រាក់ដែលមិនត្រូវបានបញ្ចេញឲ្យដឹងលើការព្យាបាលជំងឺនេះ នាយ ហុងដា ប្រាប់ថា មួយចំនួនជាប្រាក់ផ្ទាល់ខ្លួនដែលសល់បន្តិចបន្តួចពីការសម្ដែង។ ឯមួយចំនួនទៀត គឺលោកបានខ្ចីបុលពីធនាគារ។
ប៉ុន្តែដោយសារ ការជំពាក់ធនាគារកាន់តែច្រើន ទើបលោកសម្រេចដាក់លក់ផ្ទះរបស់ស្នាក់នៅរាល់ថ្ងៃខាងលើនេះតែម្ដង។ “ខ្ញុំមើលគាត់អស់ច្រើនដែរអូន ខ្ចីគេខ្លះ ខ្ចីធនាគារខ្លះ ព្រោះមានអីរាល់ថ្ងៃ មានសូវបានធ្វើការងារឯណា រវល់មើលតែគាត់ អីចឹងមានតែលក់ផ្ទះនេះ យកលុយសងគេខ្លះ សល់ខ្លះទុក្ខមើលគាត់តទោមុខទៀត!”។
ផ្ទះដែលដាក់លក់ខាងលើនេះ នាយ ហុងដា បញ្ជាក់ថា ស្ថិតនៅកែង និងក្នុងតំបន់ងាយស្រួលប្រកបអាជីវកម្មនានា ដូច្នេះ ប្រសិនបើបងប្អូនដែលចាប់អារម្មណ៍ អាចធ្វើការទាក់ទងលោកដោយផ្ទាល់ តាមរយៈលេខទូរសព្ទរបស់លោក017466646 081466646 និង 067466646៕
ប្រភព៖ Sabay