ដីទំហំជាង ៨ពាន់ហិចតា រដ្ឋាភិបាល សម្រេចប្រគល់ជូនក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដើម្បីអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលនៃកម្ពុជា បាន​សម្រេច​ប្រគល់​ដី​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅភូមិសាស្ត្រ​ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ដែលទំហំរហូតដល់ទៅ ៨ ៦៣១​ ​ហិចតា​ ទៅឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បង្កើតនិង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររម្លឹកជូនថា យោង​តាម​លិខិត​របស់​ទីស្តី​ការគណៈរដ្ឋមន្ត្រី ​ចុះ​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ បានឲ្យដឹងថា ​រដ្ឋាភិបាល សម្រេច​ផ្តល់​ដី​សម្បទាន​ទំហំ​ ១​ម៉ឺន​ហិកតា​ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ ខេត្ត​កោះកុង​ឲ្យ​ក្រុមហ៊ុន Royal Group Co., Ltd​ ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

តាមរយៈ​លិខិត​ដដែល​ ​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ក្រសួងបរិស្ថាន​ ត្រូវ​ចុះ​ពិនិត្យ​សិក្សា​អំពី​ទីតាំង ​ដែល​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង​ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដើម្បី​កំណត់​ទីតាំង​ដី​ជាក់ស្ដែង​ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​ក្រុមហ៊ុន​ ក្នុង​ការ​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ចំណែក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ត្រូវ​បំពេញ​បែបបទ​និង​នីតិវិធី​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕