​មេធំ Alibaba ចេញមុខ​ច្រាន​ចោលដំណឹង​ទិញដូរ​កាសែត​ធំ​មួយ​របស់​ខ្លួន

អន្តរជាតិ

កាលពី​ពេលថ្មីៗ​នេះ មាន​ដំណឹង​ល្ហៀងៗ​មកថា ក្រុមហ៊ុន​សារព័ត៌មាន​ល្បីឈ្មោះ South China Morning Post អាចនឹង​មាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់ថ្មី បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​យក្ស Alibaba តាំង​ពី​ឆ្នាំ ២០១៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​ចចាមអារ៉ាម​ខាងលើ​គឺ​ត្រូវ​បាន​ច្រាន​ចោល​ទាំងស្រុង ពី​សំណាក់​នាយកប្រតិបត្តិ SCMP លោក Gary Liu និង​សហស្ថាបនិក Alibaba លោក Joe Tsai ដោយ​អ្នក​ទាំង ២ បាន​ប្រកាស​ថា នឹង​មិនមាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់ថ្មី​នៃ​ក្រុមហ៊ុន​សារព័ត៌មាន​នេះ​ឡើយ។

ដោយ​ឡែក​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Bloomberg បាន​ឲ្យ​ដឹង​ថា ភាគី​ដែល​ជឿ​ថា​ពាក់ព័ន្ធ​នឹង​ការ​ចង់ទិញ SCMP គឺ​មាន​ដូចជា Bahinia Culture Holdings របស់​ហុងកុង ខណៈ​មួយ​ទៀត​គឺ​ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​មួយ​។

យ៉ាងណា សំណើ​ទាំងអស់​នេះ​គឺ​ត្រូវបាន​ច្រាន​ចោល​ដោយ​ថ្នាក់លើ​នៃ​ក្រុមហ៊ុន​សារព័ត៌មាន​ល្បី​មួយ​នេះ ដោយសារ​ឆន្ទៈ​កាល​ទិញ SCMP កាលពី ២០១៥ គឺ​ពួកគេ​ប្រកាស​ថា នឹង​ផ្សព្វផ្សាយ​​ពី​សេរីភាព​ទូទៅ​របស់​ប្រជាជន​ចិន​ និង​បាន​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា កាលពី​មួយ​រយៈ​មុន​ស្ថាប័ន​សារព័ត៌មាន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Alibaba រួមទាំង SCMP ផង​នោះ គឺ​ជួបប្រទះ​បញ្ហា​មួយ​ចំនួន​ដោយសារ​តែ Jack Ma បាន​រិះគន់​ចំៗ​ទៅ​កាន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ចិន៕

ប្រភព: CNA