គ្រាន់​ប្រកាស​បិទ​សាខា​ជាង ៣០០ កន្លែង​ភ្លាម តម្លៃ​ភាគហ៊ុន​ហាង​ស៊ុប Haidilao សេដ្ឋីមាន​ដាច់​គេ​នៅ​សិង្ហបុរី ឡើង​ខ្ពស់​មិន​ធ្លាប់​មាន

អន្តរជាតិ

កាលពី​ពេលថ្មីៗ​នេះ​ ហាងស៊ុប​ចិន​ល្បី​ឈ្មោះ Haidilao International របស់សេដ្ឋី​សិង្ហបុរី បាន​ប្រកាស​ពី​គម្រោង​បិទ​សាខា​ជាង ៣០០ កន្លែង​នៅ​ចុង​ឆ្នាំ ដើម្បី​កាត់​បន្ថយ​ការ​ងើបឡើង​លឿនពេក​នៃ​សេដ្ឋកិច្ច​ក្រុមហ៊ុន​ក្នុង​សម័យ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រកាស​ពី​គម្រោង​នេះ​មិនទាន់​បាន​ប៉ុន្មាន​ផង តម្លៃ​ភាគហ៊ុន​របស់​ Haidilao មាន​ការ​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ ពោល​កើនឡើង​ដល់​ទៅ ១១% បើ​ធៀប​ទៅ​នឹង​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃទី ២៨ តុលា​កន្លង​ទៅ។

លោក Zhang Yong គឺ​ជា​ស្ថាបនិក​ហាង​ស៊ុប​ល្បីឈ្មោះ Haidilao ដែល​មាន​រាប់រយ​សាខា​ទូទាំង​សកលលោក និង​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​សិង្ហបុរី​។

បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​មួយនេះ គម្រោង​នៃ​ការ​ផ្អាក​ឬ​បិទ​សាខា​រាប់​រយ​សាខា​បែបនេះ គឺ​ដោយសារ​បង្អាក់​កំណើន​ការ​ជួបជុំ​ពី​ភ្ញៀវ​ដើម្បី​បន្ថយ​ការ​ឆ្លង​កូវីដ ក៏​ដូចជា​រៀប​ចំ​ផែនការ​ថ្មីៗ​សម្រាប់​គម្រោង​នា​ថ្ងៃ​អនាគត​ផង​ដែរ។

ហាងស៊ុប​ចិន​ល្បីឈ្មោះ​មួយ​នេះ គឺ​មាន​សាខា​ទូទាំង​ពិភពលោក​រហូត​ដល់​ទៅ ប្រមាណ ១ ៦០០ កន្លែង ហើយ​សាខា​នីមួយៗ​គឺ​សុទ្ធតែ​បម្រើ​សេវាកម្ម​អតិថិជន​បាន​ល្អ​បំផុត​ ដែល​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ​ប្រចាំ​ហាង​ដែល​ហាង​ផ្សេងៗ​មិន​អាច​ធ្វើ​បាន ទើប​អតិថិជន Haidilao ទាំងអស់​សុខចិត្ត​តម្រង់ជួរ​រាប់​ម៉ោង​ដើម្បី​ញាំ​ស៊ុប​ម្ដងៗ៕

ប្រភព: CNA