កំពូលតារាចម្រៀងលំដាប់ប្រទេស លោក ខេមរ: សិរីមន្ត បានចេញមកបកស្រាយនូវពាក្យដែលថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ មិនស្ទាវទេ» ដោយសង្កេតឃើញមានបងប្អូនខ្លះក៏យល់ អត្ថន័យ របស់លោកចង់និយាយអប់រំប្អូនៗ នៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យ និងចេះចំណាយប្រាក់អោយចំទិសដៅ និងចង់ឲ្យអនាគតបានល្អ។
លោកបញ្ជាក់ថា មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា « ស្ទាវ » អញ្ចឹងខ្ញុំនឹងកែតម្រូវឡើងវិញហើយសូមបងប្អូនជួយកែតម្រូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចម្រើនតែប៉ុណ្ណោះ តោះ ចូលរួមកែតម្រូវទាំងអស់គ្នា«យុវវ័យសម័យបើអត់ដី……» គួរប្រើពាក្យថាម៉េច »៕
ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនសម្តែងការមិនពេញចិត្ត និងថែមទាំងធ្វើការរិះគន់ថា ជាកំពូលតារាចម្រៀងមិនគួរណាយកពាក្យបែបនេះមកប្រើប្រាស់នោះឡើយ ។ ចំណែខ្លះទៀត ក៏បានររិះគន់ដែរថា មិនគួរប្រើពាក្យស្ទាវនោះឡើយ ព្រោះប្រើបានតែសម្រាប់ពពួកសត្វ ឈ្មោលមួយចំនួន អត់ន័យជាដើម ។
តាមរយ:ការ Live លើបណ្តាញសង្គមកាលពីថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក ខេមរៈ សិរីមន្ត បានប្រកាសនូវពាក្យរបស់ខ្លួនដើម្បីឲ្យប្រើប្រាស់លក្ខណៈ World Wide ដោយ មានខ្លឹមសារថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ »។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសចេញពាក្យស្លោកនេះរួចមក គេសង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនសម្តែងការមិនពេញចិត្ត និងថែមទាំងធ្វើការរិះគន់ជាបន្តបន្ទាប់៕