ទីក្រុងហូជីមិញ គ្រោងចាយលុយ ១,៦៦ ពាន់លានដុល្លារ សាងសង់អាផាតមិនតម្លៃទាប សម្រាប់កម្មករ

ទិញលក់

ទីក្រុងហូជីមិញ គ្រោងនឹងសាងសង់អាផាតមិន ដែលមានតម្លៃសមរម្យ ចំនួន ១៨ ០០០ សម្រាប់កម្មករ នៅឆ្នាំ ២០២៥ ចំពេលមានការកើនឡើងតម្រូវការ និងតម្លៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងពាក់កណ្តាលកម្រោងទាំង ២០ ដែលមានផ្ទះសរុបចំនួន ៨ ៣០០ ខ្នង ត្រូវបានគ្រោង សាងសង់ នៅក្នុងសង្កាត់ចំនួន ៧ នៃខណ្ឌទាំង ១២ និងរួមទាំងទីក្រុង Binh Tan និង Thu Duc ផងដែរ ។

យ៉ាងណាអាផាតមិនប្រហែល ៩ ៥០០ ទៀត នឹងត្រូវគ្រោងសាងសង់ នៅក្នុងសង្កាត់ជាយក្រុង ដូចជា Banh Chanh , Hoc Mon និង Nha Be ។

ហើយសម្រាប់គម្រោងផ្ទះល្វែងចំនួន ២០០ ដែលនៅសេសសល់ នឹងត្រូវសាងសង់ នៅក្នុងសង្កាត់ចំកណ្តាលទីប្រជុំជន ខណ:ការចំណាយសរុបនៃកម្រោងទាំង ២០ ខាងលើ នឹងមានចំនួនលើសពី ៣៧,៦ ពាន់លានដុង (១,៦៦ ពាន់លានដុល្លារ)​។

រំលឹកផងដែរថា នៅចន្លោះឆ្នាំ ២០១៦-២០ ផ្ទះលែ្វងជិត ១៥ ០០០ ខ្នង ត្រូវបានសាងសង់ សម្រាប់កម្មករនៅក្នុងទីក្រុង ។

ថ្មីៗនេះ ទីក្រុងហូជីមិញ បានប្រកាសអំពីគម្រោង ក្នុងការសាងសង់ផ្ទះល្វែងចំនួន ១ លានថែមទៀតផងដែរ ដើម្បីជំនួសលំនៅដ្ឋានចាស់ៗ ដែលមានគុណភាពទាប សម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប ។

សូមបញ្ជាក់ផងដែរថា យោងតាមការស្ទង់មតិដោយសហជីពការងារទីក្រុង បានរកឃើញថាកម្មករចំនួន ១,៣ លាននាក់ ត្រូវការលំនៅដ្ឋាន ដើម្បីស្នាក់នៅ ៕

ប្រភព: VN Express